adverise with khmeread Unnamed %282%29

រួមរ​ក្ស័​មេត្រី​រវាង​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ម្នាក់​ និង​នារី​វ័យក្មេង​រហូត​នាង​ស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ នារី​វ័យក្មេង​បម្រើ​ផ្នែក​សេវា​ខារ៉ាអូខេ​បាន​ស្លាប់​នៅក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ មេគ​ង្គ​ហេង​មហាផល កាលពី​វេលា​ម៉ោង​៤ ​និង​២០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​តាមផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា នារី​រងគ្រោះ​ឈ្មោះ ​ទំ គឺ​ម​ស្រ៊ឺ អាយុ​២៥​ឆ្នាំ មានមុខរ​បរជា​នារី​បម្រើសេវា​ផ្នែក​ខា​រ៉ា អូ​ខេ​យីហោ​៧២ នៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ពឺ ស្រុក​កោះធំ ខេត្តកណ្តាល ស្លាប់​នៅក្នុង​បន្ទប់​ជាន់​ទី​១​នៃ​សណ្ឋាគារ។​

    រីឯ​ដៃគូ​រួមរ​ក្ស័​មេត្រី​ឈ្មោះ គង់ រិ​ទ្ធ អាយុ​៤២​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​

    ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បង្ហើប​ឱ្យដឹងថា នារី​រងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ បុរស​ជា​ដៃគូ​រយៈពេល​ប្រហែល​៥​ខែ​រួចមកហើយ។ លុះ​នៅ​ថ្ងៃកើតហេតុ បន្ទាប់ពី​ចាកចេញ​ពី កន្លែង​ផឹកស៊ី​នៅ​ម្តុំ​រង្វង់​មូល​ផ្សា​ដើមថ្កូវ ដៃគូ​ទាំង​២​នេះ​បាននាំគ្នា​ទៅ​ឡើងឋានសួគ៌​នៅ​​ស​ណ្ឋា គារ​ខាងលើ។​

    រហូតដល់​វេលា​មុន​កើតហេតុ នារី​រងគ្រោះ​ចាប់ផ្តើម​ដកដង្ហើម​ញាប់​ខុសពី ធម្មតា​ដង្ហក់​រហូតដល់​ស្លាប់ បើទោះបី​បញ្ជូនទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ក៏ដោយ។ 

    នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ស្រោមអនាម័យ​ដែល​ប្រើប្រាស់​រួច នៅក្នុង​បង្គន់​បន្ទប់ទឹក​កើតហេតុ​ដោយ​នៅលើ​ដងខ្លួន​នារី​រងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វី​នោះឡើយ ទើប​ម​ត្ថ​កិច្ច​ជំនាញ​បាន​សន្និដ្ឋាន​នារី​រងគ្រោះ​បាន​ស្លាប់ ដោយសារ​គាំងបេះដូង៕​

 

adverise with khmeread

មតិយោបល់