adverise with khmeread Unnamed %281%29

តំបន់ឆ្នេរ​អូរ​ឈើទាល​ប្រឈម​នឹង​សំរាម​និង​ទឹកស្អុយ​

    ព្រះសីហនុ ៖ នេះ​ជា​រូបភាព​សំរាម​កកស្ទះ​នៅ​ដងអូរ​មួយកន្លែង ហូរ​ចុះទៅ​សមុទ្រ ជិត​ចុង​ឆ្នេរ​អូរឈើ​ទាល ដែលមាន​សំរាម​ពាសពេញ​ក្នុង​ទឹក​និង​ធំក្លិន​ស្អុយរលួយ ឆ្អេះឆ្អាប​ពិបាក​ទ្រាំ ធ្វើឱ្យ​ខូច​បរិស្ថាន​និង​សោ​ភណ្ឌ​ភាព​យ៉ាងធ្ងន់ធ្ងរ​បំផុត​ប្រសិន​វា​ហូរ​ចូល​សមុទ្រ តើ​បរិស្ថាន​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​ក្លាយទៅជា​យ៉ាងណា?

    ជុំវិញ​បញ្ហា​នេះ​មន្ត្រី​បរិស្ថាន​ខេត្ត​ពន្យល់ថា គឺ​កើ​ត​ឡើ​ង​ដោយសារ​ប្រជាពលរដ្ឋ​មួយចំនួន​ដែលមាន​លំនៅដ្ឋាន​ក្បែរ​ដងអូរ​ប៉ែក​ខាង​លើ​តាំងពី​កណ្តាល​ទីប្រជុំជន​ក្រុងព្រះសីហនុ មិនទាន់មាន​ឆន្ទៈ​ចូលរួម​ទុកដាក់​គ្រប់គ្រង​សំរាម​តាម​ផ្ទះ​ឱ្យបាន​ត្រឹមត្រូវ និង​បោះចោល​ត្រង់​ចូលទៅក្នុង​អូរ​ជា​រៀងរាល់ថ្ងៃ​។​

    មន្ត្រី​ដដែល​ថ្លែងបន្តថា កន្លង​មកជា​ញឹកញាប់​ខាង​បរិស្ថាន​និង​អាជ្ញាធរ​ក្រុង​តែងតែ​ប្រមូល​កម្លាំង​ចុះ​កាយ​យក​សំរាម​ចេញពី​អូរ​នេះ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​សំអាត​មិន​ឈ្នះ​ឡើ​យ ហើយ​តាមរយៈ​រូបភាព​នេះ ដោយ​អះអាងថា​អាជ្ញាធរ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​មាន​ពិរុទ្ធភាព​ទទួល​
​ទោសទណ្ឌ​ដោយសារ​ត្រឹមតែ​រឿង​សំរាម​នេះ។​

    មន្ត្រី​ជំនាញ​នៅតែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ចូលរួម​បញ្ឈប់​ការបោះ​ចោល​សំរាម​អនាធិបតេយ្យ​ទាំងអស់គ្នា ដើ​ម្បី​អនាម័យ​បរិស្ថាន​ល្អ​នៅក្នុង​ក្រុងព្រះសីហនុ​៕​

adverise with khmeread

មតិយោបល់