adverise with khmeread 1

បង្ក្រាបល្បែងជល់មាន់រាកៃកាំភ្លើងត្រូវបុរសម្នាក់ស្លាប់

     ព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណ​:​ពេល​មាន​ប៉ូលិស​មួយក្រុម​បាន​ចុះបង្ក្រាប​វង់ល្បែង​ស៊ីសង​មាន​ល្បែង​បៀរ​និង ល្បែង​ប្រជល់មាន់ ហើយ​លោក​អធិការ​បាន​រាលកៃ​កាំភ្លើង​ត្រូវ​ចង់​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។​
    ហេតុការណ៍​បង្ក្រាប​វង់​ល្បែង​ខាងលើ គឺ​នៅ​រសៀល​ថ្ងៃទី​១៣ មករា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​តង​ឡង​៣ ឃុំ​ព្រៃខ្លា  ស្រុក​ពារាំង ខេត្តព្រៃវែង​។​
    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា តាមពិត​មិនមែន​រា​កៃកាំភ្លើង​នោះទេ គឺ​លោក​អធិការ​ប៉ូលិស​ស្រុក​ពារាំង​ជា​អ្នកបាញ់​តែម្តង​។​
    ទោះបីយ៉ាងណា ខាងលើនេះ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ នៅ​ពុំទាន់​មាន​ព័ត៌មាន​ផ្លូវការ បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ និង មានការ​បញ្ជាក់​ការពិត​ពី​លោក​អធិការ​នៅឡើយ៕​

adverise with khmeread

មតិយោបល់