adverise with khmeread Neville

Gary Neville: អ្នកគាំទ្រ​របស់ Man Utd ត្រូវតែ​សម្រួល​អារម្មណ៍ និង​ជឿជាក់​លើ​លោក Jose Mouinho

    ​អតីត​ខ្សែការពារ​ក្លឹប Man Utd កីឡាករ Gary Neville បាន​ប្រាប់​អ្នកគាំទ្រ​របស់ Man Utd ឲ្យ​សម្រួល​អារម្មណ៍ បើទោះបីជា​ត្រូវ​ក្រុម Chelsea លត់​យ៉ាង​ចាស់ដៃ​ក៏ដោយ​។​

​    ​សម្ពាធ​បាន​កើនឡើង​មកលើ​គ្រួ​បង្វឹក Jose Mourinho បន្ទាប់ពី​ត្រូវ​តោ​ខៀវ Chelsea បំបាក់​៤-០ នៅលើ​ទឹកដី Stamford Bridge។ លោក Jose ត្រូវធ្វើ យ៉ាងណា​ស្តា​ទម្រង់​លេង​របស់ Man Utd ឡើងវិញ ដើម្បី​ក្លាយជា​ក្រុម​ប្រជែង​យក​តំណែង​ជើងឯក​។ ឆ្លងកាត់​ការប្រកួត​៦​លើកចុងក្រោយ​នេះ ក្រុម​បិសាច​ក្រហម​រកបាន​ត្រឹម​៥​ពិន្ទុ​ប៉ុណ្ណោះ​។ ប៉ុន្តែ Neville បាន​និយាយថា អ្នកគាំទ្រ​របស់ Man Utd មិនគួរ​មាន​អារម្មណ៍​ស្លន់ស្លោ​ពេក​ទេ​។​

​    ​Neville បាន​បន្តថា “​លោក Mourinho រង​សម្ពាធ​យ៉ាងខ្លាំង ហើយ​ពួកគេ​នឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់ធ្ងរ​ទៀត​នៅពេល​ជួប​ជាមួយ​ក្រុម City នៅ​យប់​ថ្ងៃ​ពុធ​”​។​

​    ​Neville បាន​បន្ថែមថា “​ពួកគេ​មាន​គ្រូបង្វឹក​ល្អ​ម្នាក់​ដែល​បានបង្ហាញ​មុខ​នៅ​លី​ក​កំពូលៗ​ក្នុង​តំបន់​អឺរ៉ុប ហើយ​ពួកគេ​ចាំបាច់​ត្រូវតែ​ទុកពេល​ឲ្យ​គាត់​ធ្វើ​ការងារ​ត្រឹមត្រូវ​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ ដើម្បី​ឲ្យ​អ្វីៗ​បាន​ប្រសើរឡើង​និង​មាន​តុល្យភាព​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់