adverise with khmeread Sissoko 1

សហព័ន្ធ​បាល់ទាត់​ចោទប្រកាន់ Moussa Sissoko ពីបទ​បង្ក​ហិង្សា

    ​សហព័ន្ធ​បាល់ទាត់​ចោទប្រកាន់​កីឡាករ Moussa Sissoko ពីបទ​បង្ក​ហិង្សា បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ឲ្យ​កែង​ទៅលើ​ខ្សែបម្រើ Harry Arter របស់​ក្លឹប Bournemouth ។​

​    ​ខណៈពេល​អ្នក​ទាំងពីរ​ដណ្តើម​គ្នា​បោះ​បាល់​ក្នុង​នាទី​ទី​៧៩​ដែល Sissoko បាន​ប្រជែង​ជាមួយ Harry ហើយ​ទំនងជា​បាន​ឲ្យ​កែងដៃ​លើ​គូប្រកួត​ចំ​ផ្ទៃមុខ។ ​ទោះបីជា​យ៉ាងណា​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ​បានគេច​ផុតពី​ការដាក់ពិន័យ ដោយសារតែ​អាជ្ញាកណ្តាល Craig Pawson មិនឃើញ​ឧប្បត្តិ​ហេតុដែល​កើតឡើង​នេះ ដែល​ទុក​ឱកាស​ឲ្យ​សហព័ន្ធ​បាល់ទាត់​ជា​អ្នក​ចាត់​វិធានការណ៍​។​

​    ​កាលពី​ថ្ងៃ​ច័ន្ទ​សហព័ន្ធ​បានប្រកាសថា ពួកគេ​បានសម្រេច​ចោទប្រកាន់​កីឡាករ​រូបនេះ​ដោយ​ផ្អែកលើ​ភស្តុតាង​វីដេអូ​។ Sissoko មាន​ពេលវេលា​ដល់​ម៉ោង​៦​ល្ងាច ថ្ងៃ​អង្គារ​ដើម្បី​ឆ្លើយតប ប៉ុន្តែ​ក្លឹប Spurs មិន​រំពឹងថា នឹង​តវ៉ា​ការចោទប្រកាន់​នេះ​ទេ ហើយ​កីឡាករ​រូបនេះ​ទំនងជា​អវត្តមាន​បី​ប្រកួត​។​

​    ​គ្រូបង្វឹក​របស់​ក្រុម Spurs លោក Mauricio Pochettino បាន​និយាយថា ក្លឹប​ទទួលយក​ការចោទប្រកាន់​នេះ ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​នឹង​អវត្តមាន​នៅពេល​ជួប​ជាមួយ​ក្រុម Arsenal៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់