adverise with khmeread Arsene wenger

Arsenal ចង់​ឱ្យលោក Wenger នៅ​ជាមួយ​ខ្លួន​បន្តទៀត

    ​Arsenal សង្ឃឹមថា លោក Arsene Wenger នឹង​នៅតែ​បន្ត​ធ្វើជា​អ្នកចាត់ការ​ទៀត ប៉ុន្តែ​បាន​សារភាពថា មិនទាន់មាន​ផែនការ​ភ្លាមៗ​ដើម្បី​បើក​ការចរចា​ជុំវិញ​កិច្ចសន្យា​នេះ​ទេ​។ កិច្ចសន្យា​បច្ចុប្បន្ន​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​នឹង​ផុតកំណត់​នៅ​ដំណាច់​រដូវ​កាល​នេះ ប៉ុន្តែ​ក្លឹប Arsenal ចង់​ឱ្យ​លោក​បន្ត​ច្រើន ជាង​ពេលវេលា​២០​ឆ្នាំ​ដែល​លោក​បាន​ចំណាយ​ជាមួយ​ក្លឹប​។​

​    ​កាលពី​ថ្ងៃ​ច័ន្ទ​នាយក​ក្លឹប​កាំភ្លើង​ធំ​លោក Chips Keswick បាន​សម្តែង​ចេតនា​ចង់​រក្សាទុក​គ្រូបង្វឹក​រូបនេះ​បន្តទៀត​។  លោក Keswick បាន​និយាយថា “​យើងទាំងអស់គ្នា​ទទួល​ស្គាល់​ថា លោក Wenger បានរួម​ចំណែក​ច្រើនណាស់​ជាមួយ​ក្លឹប​នេះ​ក្នុង​រយៈពេល​២០​ឆ្នាំ​។ យើង​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់គាត់​ក្នុងការ​ដឹកនាំ​”​។​

​    ​លោក​បន្តថា “​យើង​នឹង​ពិភាក្សា​អំពី​អនាគត​នៅពេល​វេលា​សមស្រប​មួយ ប៉ុន្តែ​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​យើង​គឺ​រក្សា​ដំណើរការ​របស់ Arsenal នៅពេល​បច្ចុប្បន្ន​និង​ការ​ប្រជែង​យកពាន​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់