adverise with khmeread Zlatan

Zlatan Ibrahimovic ជាប់​ក្នុង​បញ្ជី​កីឡាករ​សម្រាំង​៣០​រូប​សម្រាប់​ពាន​បាល់​មាស​

​    ​ឈ្មោះ​របស់​ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​កីឡាករ​សម្រាំង​៣០​រូប​ដែល​ត្រូវ​ប្រជែង​យកពាន​បាល់​មាស​។​

​    ​ខ្សែប្រយុទ្ធ Man Utd រូបនេះ​បានមក​ដល់​ក្របខណ្ឌ PL កាលពី​រដូវក្តៅ​នេះ បន្ទាប់ពី​ចំណាយពេល​៤​ឆ្នាំ​ជាមួយ​ក្លឹប​បារាំង PSG ។ Zlatan បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​របស់​ក្លឹប PSG រួមទាំង​ក្លាយជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាង គេ​នៅ​គ្រប់ការ​ប្រកួត​នៅ​ក្របខណ្ឌ Ligue 1 និង​ជា​កីឡាករ​ដំបូង​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​បី​រដូវ​កាល​។ 

​    ​នៅក្នុង​ឆ្នាំ​២០១៦​នេះ Zlatan រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ Ligue 1 គឺ​៣៨​គ្រាប់​និង​រកបាន​គ្រាប់​បាល់​ហ៊ែ​ទ្រិ​ក​លឿង​ជាងគេ​ដោយ​ប្រើ​ត្រឹម​រយៈពេល​តែ​៩​នាទី​ប៉ុណ្ណោះ​។ Zlatan ក៏​ជាប់​ងារ​ជា​កីឡាករ​ដែល​រត់​បាន​ឆ្ងាយ​ជាងគេ​នៅក្នុង​ការប្រកួត គឺ​ស្មើនឹង​កីឡាករ Vahid Halihodzic។​

​    ​ក្រៅពី​ពាន CL គ្មាន​អ្វីដែល​កីឡាករ​ស៊ុយអែត​រូបនេះ​រក​មិនបាន​ឲ្យ​ក្លឹប PSG នោះទេ ។ Zlatan ក៏បាន​ដឹកនាំ​ប្រទេស​របស់ខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់