adverise with khmeread Unnamed %282%29

ទ័ព​ខ្មែរ​និង​ទ័ព​អាមេរិក​នឹងធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​នៅ​កោះតាង​

    ព្រះសីហនុ ៖ ការិយាល័យ​ឃោសនា ព័ត៌មាន កងទ័ពជើងទឹក​មូល​ដ្ឋា​ន​សមុទ្រ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង ដល់​ឯកឧត្តម អស់លោក ជា មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ  និង​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ មេត្តា​ជ្រាបថា ៖ ក្នុងអំឡុង ពេលដែល​នាវា​កងទ័ពជើងទឹក​ស​ហ​រដ្ឋ​អាមេរិក Millinoked underway ចូល​សំចត​នៅ​កំពង់ ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ដំណើរ មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​៣០ ខែតុលា ដល់ ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាង មុខ​នេះ មូលដ្ឋាន​សមុទ្រ កងទ័ព ជើង​ទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាវិក​នៃ​នាវា Millinoked underway កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក បាន​សហការ​ធ្វើ​លំ​ហាត់ ហ្វឹកហ្វឺន​រួមគ្នា​លើ​វិញ្ញាសារ​មួយ ចំនួន​ក្នុង តំបន់​សមុទ្រ​ខេត្ត​ព្រះសីហនុ​។​

    សេចក្តីជូនដំណឹង​បន្តថា ក្នុងនោះ​នឹងមាន​លំ​ហាត់ បាញ់​គ្រាប់​ពិត​នៅ​តំបន់​ខាងកើត និង​ខាងត្បូង​កោះតាង នៅ​ថ្ងៃទី​០២ និង​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

    អាស្រ័យហេតុនេះ​សូម ឯកឧត្តម អស់លោក​មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ​ដែលមាន​ភារកិច្ច​លើ​ផ្ទៃសមុទ្រ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​ទទួលទាន​លើ​ផ្ទែ សមុទ្រ សូមមេត្តា​ជ្រាប​ជា​ដំណឹង៕ (​រូប​ឯកសារ​)

adverise with khmeread

មតិយោបល់