adverise with khmeread 14807959 1156627211090819 491640070 o

ខ្ចីលុយ​មេថែម! មេមិនឱ្យខ្ចីយក​កាំបិត​ខ្វែវ​ស្រែកថា "​អញ​កាប់​អា​តា​ឥណ្ឌា និង​អា​ថៅកែ​ឡឥដ្ឋ​ឱ្យ​បាន​"​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប៉ុនប៉ង​មនុស្សឃាត​​នា ថ្ងៃទី​២៤ ​តុលា ​ឆ្នាំ​២០១៦ ​ម៉ោង​៣​ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ទេព​មន្ត្រី ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​០២​នាក់ គឺ​១.​ឈ្មោះ សៀង ហុង ភេទប្រុស​ អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់​សិប្បកម្ម នៅ​ភូមិ​ក្នុង​ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល និង ២.​ឈ្មោះ ជុំ វាសនា ហៅ តា ឥណ្ឌា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មេការ​ឡឥដ្ឋ ស្រុកកំណើត ភូមិ​ជប់ ឃុំ​ជប់ ក្រុង​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ស្នាក់នៅ​ក្នុង​ឡឥដ្ឋ ភូមិ​ទេព​មន្ត្រី ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​សេង សល់​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ឡ​ឥដ្ឋ ស្រុកកំណើត​ភូមិ​ស្វាយព្រៃ ឃុំ​កន្ទោក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ស្នាក់នៅ​ឡឥដ្ឋ​ភូមិ​ទេព​មន្ត្រី ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ដកហូត ១.​កាំបិទ​ខ្វែវ ០១ និង ២.​ដែកគាស់ ០១ ។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​តែង​ផឹកស្រា​ស្រវឹង​រករឿង​មេការ​ឡឥដ្ឋ ហើយ​ធ្លាប់​ខ្ចីលុយ​ពី​មេការ​តែ​មេការ​មិនឱ្យ ដោយ​ជនសង្ស័យ ជំពាក់​ប្រាក់​ថៅកែ​ឡឥដ្ឋ​ ១.៩០០(មួយពាន់ប្រាំបួនរយ)ដុល្លារហើយ។ ​នៅពេល​កើតហេតុ​ជនសង្ស័យ​មាន​សភាព​ស្រ​រឹងស្រា​ បាន​ទាញយក​កាំបិត​ខ្វែវ​ស្រែកថា "​អញ​កាប់​អា​តា​ឥណ្ឌា និង​អា​ថៅកែ​ឡឥដ្ឋ​ឱ្យ​បាន​"​។​

    ពេលនោះ​ជនសង្ស័យ​កាន់​កាំបិត​ខ្វែវ​រត់​សំដៅ​ឈ្មោះ​ជុំ វាសនា ហើយ​ឈ្មោះ​ ជុំ វាសនា ​ដឹងខ្លួនរត់គេច។ ​ក្រោយមក​បាន​ហៅ​កម្មករ​ឱ្យ​ជួយ​ចាប់ដក​កាំបិត​ខ្វែវ​បាន ជនសង្ស័យ​បាន​ស្ទុះ​ទៅយក​ដែកគាស់ មក​បន្តធ្វើ​សកម្មភាព​ទៀត ជនរងគ្រោះ​ឈ្មោះ សៀង ហុង បានគេច​ចេញ។​

    ក្រោយមក​កម្លាំង​ប៉ុស្តិ៍​ព្រះ​ប្រសប់ បាន​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់