14858795 1156634487756758 1597414347 o

យី! អីក៏អាក្រក់ម៉្លេះ យកទួណឺ​វី​ស​ចាក់​ប្អូនស្រី​ជីដូនមួយ​អាយុ ១៥ ឆ្នាំ ប៉ង​រំលោភ

    កណ្តាល ៖ បងប្រុស​ជីដូនមួយ​ប្រើ​ទួ​ណឺ​វី​ស​ចាក់ក​ប្អូនស្រី​ជីដូនមួយ បណ្តាលឱ្យ​របួស​ជាច្រើន​កន្លែង​ដើម្បី​ប៉ុនប៉ង​រំលោភ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នា ថ្ងៃទី​២៥​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​១០​នាទី​ទៀបភ្លឺ​នៅ​ចំណុច​ភូមិ​លេខ​១(​ក​) ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គ​.​ឡ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​៖​ ភូមិ​លេខ​១ (​ក​) ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្ដាល​មាន​ស្នាម​មុត​ត្រង់​បំពង់ក ខាងស្ដាំ​ចំនួន ៣​ កន្លែង,​ ស្នាម​មុត​ត្រង់​ថ្ព​ល់​ខាងឆ្វេង​ចំនួន​ ០១ ​កន្លែង និង​មាន​ស្នាម​មុត​ត្រង់​ក្បាល​ចំនួន​ ០១ ​កន្លែង​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ទុយ ម៉េង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​លេខ​១ (​ក​) ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរជាង​ផ្សា​ដែក​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ វេលា​ម៉ោង​៣ ​និង​១០​នាទី ទៀបភ្លឺ ខណៈ​ជនរងគ្រោះ​កំពុង​ដេកលក់​នៅក្នុង​បន្ទប់ ដែល​បាំងវាំងនន​ក្នុងផ្ទះ​របស់ខ្លួន​ម្នាក់ឯង ស្រាប់តែ មានឈ្មោះ ទុយ ម៉េង​ ត្រូវជា​បងជីដូនមួយ​រប​ស់ជន​រងគ្រោះ បាន​យក​ទួ​ណឺ​វី​ស​គាស់​ហែក​ទាញ​ជញ្ជាំង​ស័ង្កសី​ចូល​បន្ទប់​ជនរងគ្រោះ  រួច​ជនសង្ស័យ​ខាងលើ បាន​សង្គ្រប់​ពីលើ​ជនរងគ្រោះ ទាំង​ជាប់​មុង​ដោយ​អង្គុយ​ពីលើ​ពោះ​ជនរងគ្រោះ ហើយ​បាន​យក​
​ទួ​ណឺ​វី​ស​សម្រាប់​វាស់​ចរន្ដ​អគ្គីសនី ចាក់​បំពង់ក​ជនរងគ្រោះ បណ្ដាលឱ្យ​មុត​ជាច្រើន​កន្លែង រំពេច​នោះ​ជនរងគ្រោះ ក៏​ស្រែកហៅ​ឱ្យគេ​ជួយ​ខ្លួន ទើប​ជនសង្ស័យ បាន​រត់គេចខ្លួន​។​

    លុះ​បាន​បន្តិចក្រោយមក​ទើប​មាន​ប៉ូលិស​ប៉ុស្ដិ៍​តាខ្មៅ​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ស្វាយ​រលំ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ​ទុយ ម៉េង ដែលជា​ជនសង្ស័យ​មក​ប៉ុស្ដិ៍​ស្វាយ​រលំ​ដើម្បី​សាកសួរ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ​ទុយ ម៉េង បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ទួ​ណឺ​វី​ស​ចាក់​បំពង់ក ជនរងគ្រោះ ពិតប្រាកដ​មែន​ដោយ អះអាងថា​ខ្លួន មាន​សភាព​ស្រវឹងស្រា​បៀរ​ខ្លាំង​វង្វេង​ហើយ​មិន​មានបំណង​រំលោភ​ឬ​សម្លាប់​ជនរងគ្រោះ​ទេ​។​

    លុះ​នៅវេលា​ម៉ោង៧ ​និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៥ តុលា​ ឆ្នាំ​២០១៦​នេះ​លោក លឹម សុគ​ន្ថា ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកណ្ដាល ក៏​បានសម្រេច​បញ្ជា​ឱ្យ​ឃាត់ខ្លួន​ឈ្មោះ ​ទុយ ម៉េង ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី៕

មតិយោបល់