adverise with khmeread 39aa751000000578 0 image a 44 1477322089080

សង្កាត់​ភ្លើង​ក្រហម​ទូទាំងប្រទេស​ថៃ​បើក​រកស៊ី​ដូចដើម​វិញ ក្រោយ​ផ្អាក​អស់ ១០ ថ្ងៃ​

​    ​យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា សង្កាត់​ភ្លើង​ក្រហម​គ្រប់កន្លែង​របស់​ថៃ​បាន​បើក​ដំណើរការ​វិញ កាលពី​ថ្ងៃ​ចន្ទ ក្រោយ​បិទ​អស់ ១០ ថ្ងៃ​បន្ទាប់ពី​ស្តេច​ពួកគេ​ចូល​ទិវង្គត ប៉ុន្តែ​នារី​រកស៊ី​ផ្លូវភេទ​ទាំងអស់​ត្រូវ​ស្លៀកពាក់​ខ្មៅ ខណៈ​ប្រទេស​ទាំងមូល​នៅ​កំពុង​កាន់ទុក្ខ​សព​ស្តេច​នៅឡើយ​។ 

​    ​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​ទុក្ខសោក ពេល​ស្តេច​ភូមិបុល អាឌុលយ៉ាដេត ព្រះជន្ម ៨៨ វស្សា​ចូល​ទិវង្គត​នៅ​ថ្ងៃទី ១៣ តុលា ដោយ​នាំឱ្យ​វិស័យ​ទេសចរណ៍​ត្រូវ​ផ្អាក​។ 

​    ​ការកម្សាន្ត​ត្រូវបាន​ហាមប្រាម ៣០ ថ្ងៃ​ជាមួយ​សកម្មភាព​ទាក់ទាញ​ទេសចរណ៍​ពេញនិយម​ដូច​ពិធី​លេង​សប្បាយៗ​ថ្ងៃខែ​ពេញវង់​ជាដើម​ត្រូវបាន​លុបចោល ជាមួយ​អ្នកទេសចរ​ទាំងឡាយ​ត្រូវបាន​ប្រាប់​ឱ្យធ្វើតាម​អ្នកស្រុក​ដែរ ដោយ​ត្រូវ​ស្លៀកពាក់​ខ្មៅ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់