adverise with khmeread 1

មិន​ធ្លាប់​ដឹង​សោះ​! Didier Drogba វីរបុរស​លាក់​មុខ ដែល​ជួយ​ពន្លត់ភ្លើង​សង្គ្រាមស៊ីវិល​នៅ​កូត​ឌី​វ័រ ដោយ​ប្រើ​អាជីព​បាល់ទាត់​របស់គាត់​

​    ​សូម​ចងចាំ​ឈ្មោះ​របស់គាត់ គាត់​មាន​ឈ្មោះថា Didier Drogba ។​

​    ​ប្រសិនបើ​អ្នក​ធ្លាប់បាន​រិះគន់ និង​ស្អប់ខ្ពើម Didier Drogba ច្រើន​ឆ្នាំ​មក​នោះ អ៊ីចឹង​សូម​ត្រៀម​ចិត្ត​កើត​ខ្លាច​គាត់​ឱ្យ​ហើយ​ទៅ​។​

​    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្នក​ក៏​កំពុង​នឹង​រិះគន់​ទៅលើ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​បំផុត​របស់​លី​ក​កំពូល​អង់គ្លេស Premier League ផងដែរ​។​

​    ​តោះ​ធ្វើដំណើរ​ទៅកាន់​អតីតកាល កាលពី​ខែតុលា ឆ្នាំ ២០០៥​ម្តងទៀត​។​

​    ​ក្រុមបាល់ទាត់​អន្តរជាតិ​កូត​ឌី​វ័រ​គឺ​ទើបតែ​មានលទ្ធភាព​សម្រាប់​ការឡើង​មកជា​ដំបូង​បំផុត​មួយ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (World Cup) ប៉ុន្តែ Drogba មិនបាន​ស្ថិតក្នុង​អារម្មណ៍​មួយ​ដែល​ត្រូវ​និយាយ​ពី​បាល់ទាត់​នោះឡើយ​។​

​    ​គាត់​គ្រាន់តែ​បាន​ចាប់​ក្បាល​ម៉េ​ក្រូ​ហ្វូ​ន និង​បាន​និយាយថា "​ប្រទេស​អាហ្វ្រិក​មួយ​ជាមួយនឹង​ទ្រព្យសម្បត្តិ​ជាច្រើន គួរតែ​មិន​ស័ក្តិសម​នៅក្នុង​សង្គ្រាម​នោះឡើយ​។ មេត្តា​ទម្លាក់​កាំភ្លើង​របស់​អ្នក​ចុះ និង​រៀបចំ​ឱ្យមាន​ការបោះឆ្នោត​មកវិញ​។ គ្រប់យ៉ាង​នឹង​ល្អប្រសើរ​។ យើង​ចង់​មាន​ភាព​រីករាយ ដូច្នេះ​ឈប់​បាញ់​គ្រាប់កាំភ្លើង​ចេញពី​កាំភ្លើង​របស់​អ្នក​" 
​    ​ទាំងនេះ​គឺជា​ពាក្យសម្តី​ដែល​គាត់​បាន​បន្ថែម មុន​ពេលដែល​ដឹកនាំ​ក្រុម​ទាំងមូល​ច្រៀង​ចម្រៀង​ជាតិ​។​

​    ​តិចជាង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ សង្គ្រាមស៊ីវិល​ក្នុងប្រទេស​មួយ​នេះ​ត្រូវ​បានបញ្ចប់ ហើយ​កូត​ឌី​វ័រ​បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​រដ្ឋធានី Madagascar ក្នុង​តំបន់​កាន់កាប់​របស់​ឧទ្ទាម​។​

​    ​Drogba បានទាមទារ​ឱ្យ​អ្នករៀបចំ​កម្មវិធី​ជម្រុះ​បាល់ទាត់​ក្នុង​តំបន់​អាហ្វ្រិក African Nations Cup Qualifie អាច​លេង​បាន​នៅ​ទីនោះ ក្នុង​គោលបំណង​ដើម្បី​បង្រួបបង្រួម​ឡើងវិញ​នូវ​ជនជាតិ​កូត​ឌី​វ័រ​ពី​គ្រប់​ទីកន្លែង​។​

​    ​គាត់​បាន​បញ្ជាក់ថា "​ឃើញ​មេដឹកនាំ​ទាំងពីរ​ឈរ​គោរព​ភ្លេងជាតិ គឺ​ពិតជា​រឿង​ដ៏​ពិសេស​បំផុត​។ ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍ កូត​ឌី​វ័រ​ដូច​បាន​កើតឡើង​ម្តងទៀត​អ៊ីចឹង​"​។​

​    ​ប៉ុន្តែ Drogba នៅតែ​មិន​ទាមទារ​គុណសម្បត្តិ​សម្រាប់​អ្វីដែល​គាត់​បានធ្វើ​សម្រាប់​សន្តិភាព​ប្រទេស​របស់គាត់​នោះឡើយ​។​

​    ​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ផ្លាស់ប្តូរ​អារម្មណ៍​ស្អប់​គាត់​នោះ ច្បាស់​ណាស់​អ្នកនឹង​ជា​មនុស្ស​ដ៏​គួរឱ្យខ្លាច​បំផុត​ណាស់​៕

adverise with khmeread
ប្រភព៖ DreamTeamFC

មតិយោបល់