adverise with khmeread 0

Duterte ព្រលះ​អាមេរិក​ទៀតហើយ​: កុំ​ចាត់ទុក​ហ្វីលីពីន​ជា​ឆ្កែ​ជាប់​ប្រឡៅ​ក​

​    ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​គឺ​លោក Rodrigo Duterte បាន​រិះគន់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី ២៥ ខែតុលា​នេះ ដោយ​និយាយថា លោក​មិនបាន​ចាប់ផ្តើម​ជម្លោះ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ឡើយ ហើយ​ហ្វ៊ី​លី​ពី​ន​អាច​បំភ្លេច​ពី​កិច្ចព្រមព្រៀង​យោធា​រវាង​ប្រទេស​ទាំងពីរ ប្រសិនបើ​គាត់​កាន់អំណាច​បានយូរ​។​

​    ​លោក Duterte បាន​និយាយថា គាត់​ប្រឆាំងនឹង​វត្តមាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​របស់គាត់ ហើយ​សហរដ្ឋអាមេរិក​អាច​បំភ្លេច​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ឱ្យ​ប្រសើរឡើង (EDCA) ជាមួយ​ហ្វីលីពីន​បាន ប្រសិនបើ​គាត់​កាន់អំណាច​បានយូរ ដោយ​លោក​មិនបាន​និយាយ​ឱ្យ​លម្អិត​ឡើយ​ទាក់ទិន​នឹង​រឿងនេះ​។​

​    ​គាត់​បាន​និយាយទៀតថា សហរដ្ឋអាមេរិក​មិនគួរ​គ្រប់គ្រង​ហ្វីលីពីន​ដូច​ឆ្កែ​ជាប់​ប្រឡៅ​ក​នោះទេ ដោយ​រឹត​បន្ថែម​ទៅនឹង​ការយល់ច្រឡំ​ជាស្រេច​អំពី​ទំនាក់ទំនង​សម្ព័ន្ធភាព​ដ៏​យូរអង្វែង​របស់​ប្រទេស​ទាំងពីរ​។​

​     លោក Duterte បាន​និយាយ​មុននឹង​ចេញទៅ​ប្រទេស​ជប៉ុន​ថា "​ខ្ញុំ​ទន្ទឹង​ចាំមើល​គ្រា​ដែល​លែងឃើញ​វត្តមាន​យោធា​ឬ​ទាហាន​ក្នុងប្រទេស​របស់ខ្ញុំ លើកលែងតែ​ទាហាន​ហ្វីលីពីន​"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់