adverise with khmeread 1

បញ្ជូន​ជនសង្ស័យ​៧​នាក់​ជាមួយ​ថ្នាំញៀន​១៨​កញ្ចប់​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​៧​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ​និង​ដង្កោ បង្ក្រាប​ជាក់ស្តែង​ករណី​ជួញ​គ្រឿងញៀន​រយ​:​ពេល​២​ថ្ងៃ​ចាប់​ថ្ងៃទី​១២​និង​១៣​មករា​ឆ្នាំ​២០១៦​ដោយ​ដកហូត​គ្រឿងញៀន​១៨​កញ្ចប់ ហើយ​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៣​មករា​នេះ​។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា អាវុធហត្ថ​បាន​ឃាត់​ជនសង្ស័យ ៤ នាក់​ដកហូត​ម៉ា​ទឹកកក​១៨​កញ្ចប់​តូច​និង​ម៉ូតូ​២​គ្រឿង ស្ថិតនៅ​ភូមិ​ខ្វារ​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​ជនសង្ស័យ​ទាំង​៤​នាក់ ទី​១-​ឈ្មោះ ជួន ឧត្ដម ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ បន្ទប់​ជួល​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ទី​២ -​ឈ្មោះ សេង យ៉េន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ស្នាក់​នៅផ្ទះ​មេជាង​ម្ដុំ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​និង ទី ៣-​ឈ្មោះ ចក់ ជាតិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៤-​ឈ្មោះ អុង​ ផល្លិត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
    មន្ត្រី​អាវុធហត្ថ​បន្តថា  ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​និង សេព​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​សំណង់​អនាធិបតេយ្យ​ក្នុង​ក្រុម​១៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ ជនសង្ស័យ​៣​នាក់ ទី​១-​ឈ្មោះ សុខ ស្រី​ណុ​ច ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​ក្នុង​ខារ៉ាអូខេ​ស្នាក់នៅ មិន​ពិតប្រាកដ ទី​២-​ឈ្មោះ សុខ ស្រី​និ​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នកបម្រើ​ខារ៉ាអូខេ​ស្នាក់នៅ មិន​ពិតប្រាកដ និង​ទី​៣-​ឈ្មោះ នៅ កុសល​ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ព្រមទាំង​ដកហូត​បាន សម្ភារ​: សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​និង​ទូរស័ព្ទ​ខូច​ចំនួន​៣​គ្រឿង​។​
    ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើនេះ​ត្រូវបាន​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ​នា​
​រសៀល​ថ្ងៃទី​១៣​មករា​នេះ ៕​

adverise with khmeread

មតិយោបល់