adverise with khmeread 14799957 1156660611087479 1650226069 o

ប៉ូលិស ស្រុក​ទឹកឈូ ឃាត់​មនុស្ស​ប្រុស​ស្រី​ ២ ​នាក់​ជាមួយ​ថ្នាំញៀន​ ២ ​កញ្ចប់​

    កំពត ៖ ប៉ូលិស ស្រុក​ទឹកឈូ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង១០​ម្សិលមិញ​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដោយ ឃាត់ខ្លួន​បាន​ចំនួន​ ២​ នាក់ (ស្រី​ម្នាក់) និង​ដកហូត​បាន​ថ្នាំញៀន​បាន​ចំនួន ​២ ​កញ្ចប់​តូច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១- ឈ្មោះ គិត ហុកគាន ភេទ​ប្រុស អាយុ២៧​ឆ្នាំ ទីលំនៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​ទី​២- ឈ្មោះ ថេ​ង ដេ​ត ភេទ​ស្រី អាយុ២៧​ឆ្នាំ ទីលំនៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់