adverise with khmeread Unnamed

បុរស​ជនជាតិ​ញូ​ហ្សឺ​ឡែ​ន​ដេកស្លាប់​ក្នុង​សណ្ឋាគារ ​អង្គរ​អន្តរជាតិ​

    ភ្នំពេញ ៖ បុរស​ជនជាតិ​ញូ​ហ្សឺ​ឡែ​ន​ត្រូវបាន​គេ​ដឹង​ដេកស្លាប់​ក្នុង​សណ្ឋាគារ​អង្គរ​អន្តរជាតិ​ស្ថិតនៅ​ផ្លូវ​លេខ​១៤៧ ក្រុម​៣ ភូមិ​៧ សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៦​កន្លះ​ល្ងាច  ថ្ងៃទី​២៤ ​តុលា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​មូលដ្ឋាន​បា​ន្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ ADAMS CHRISTOPHER JAMES អាយុ​៣៤​ឆ្នាំ ជនជាតិ​ញូ​ហ្សឺ​ឡែ​ន ជា​ភ្ញៀវ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេ ​១១១៧៥៧៣៩។​

    ប៉ូលិស​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ម្ចាស់​សណ្ឋាគារ ​អង្គរ​អន្តរជាតិ ​ថា មាន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​ញូ​ហ្សឺ​ឡែ​ន​ដេកស្លាប់ សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅ​ធ្វើ​កោសល្យ​ពិច្ឆ័យ​រួច​បញ្ជាក់ថា ស្លាប់​ដោយសារ​គាំងបេះដូង​រួច​ដឹក​សព​ទៅ​តម្កល់​នៅ​ពេទ្យរុស្ស៊ី៕

adverise with khmeread

មតិយោបល់