adverise with khmeread Untitled 1

មិន​ខ្ចី​ដេក​សណ្ឋាគារ​! Justin Bieber ជួល​សុទ្ធតែ​ភូមិគ្រឹះ​ថ្លៃ​ញាក់សាច់ ស្នាក់នៅ ពេល​ប្រគុំ​តន្ត្រី​នៅ​អង់គ្លេស​

    ​កាលពី​លើក​មុន Justin Bieber បាន​ជួល​ផ្ទះ​តម្លៃ ១០០ លាន​ផោន អំឡុងពេល​ទៅ​ទីក្រុង​ឡុង​ដ៍​។ 

​    ​ឥឡូវ​កំពូល​តារា​វ័យ ២២ ឆ្នាំ​រូបនេះ​បាន​ជួល​ផ្ទះ​ក្នុងតម្លៃ ១៧.០០០ ផោន​ក្នុង​មួយខែ​នៅតាម​ជនបទ​សម្រាប់​ការប្រគុំ​តន្ត្រី​ក្នុង​ទីក្រុង Machester និង Sheffield ។​

​    ​ភូមិគ្រឹះ​នេះ​គឺមាន​តម្លៃ ៤,៧៥ លាន​ផោន ដោយមាន​ទីធ្លា​ធំ​ទូលាយ​និង​កន្លែង​លំហែកាយ​ជាច្រើន​។​

​    ​នៅ​ទីនោះ​មានដូចជា​តារាង​បាល់ទាត់ អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​ទីលាន​ចត​យន្តហោះ​។​

​    ​នៅ​ខាងក្នុង​ក៏​មិនធម្មតា​ដែរ មាន​តាំង​កន្លែង​លេង​បាល​ខ្នាតតូច លេង​ហ្គេម ទូរទស្សន៍​អេក្រង់​ធំ កន្លែង​ផឹកស្រា​និង​របស់​ប្រណិតៗ​ជាច្រើន​ទៀត​។​

​    ​ផ្ទះ​នេះ​ជា​កម្មសិទ្ធិ​របស់ Steve O'Connor ជា​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​ទំនិញ​តាម​ផ្លូវដែក និង​ជា​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន Widnes Vikings និង​ក្លឹប​លេង​បាល់ឱប​ផងដែរ​។​

​    ​ដោយឡែក Bieber បាន​ជួល​បន្ទប់​ធំៗ​អស់ ១៥ ហើយ​ក្នុង​ទីក្រុង​ឡុង​ដ៍​ដោយមាន​តម្លៃ​ជួល ១០៨.៣៣៣ ផោន​ក្នុង​មួយ​បន្ទប់ ឬ​សរុប​ស្មើនឹង ១,៣ លាន​ផោន ខណៈដែល​គាត់​មកលេង​នៅ​តំបន់ O2 Arena ទីក្រុង​ឡុង​ដ៍​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់