adverise with khmeread Untitled 1

Obama សារភាពថា​លួច​សើច​ចុកពោះ​ពេល​ឃើញ Donald Trump តស៊ូ​មតិ​

    ​Obama បាន​រិះគន់ Donald Trump ថា​ជា​អ្នកនយោបាយ​ដ៏​គ្រោះថ្នាក់​ម្នាក់ ព្រោះ Donald Trump បាន​ចោទប្រកាន់ថា​មានការ​បន្លំ​សន្លឹកឆ្នោត​មួយ បានធ្វើឱ្យ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​អាមេរិក​។​

​    ​ប៉ុន្ដែ​លោក Barack Obama បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រតិកម្ម​របស់គាត់​ទៅ​លើ​បេក្ខជន​ប្រធានាធិបតី​រូបនេះ​គឺ​តែ​ការ​សើច​ប៉ុណ្ណោះ​។​

​    ​អំឡុងពេល​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ BBC ក្នុង​កម្មវិធី Jimmy Kimmel Live! ម្ចាស់​កម្មវិធី​បាន​សួរ​ទៅ​លោក Obama ថា ប្រសិនបើ​ប្រតិ​ត​កម្មនេះ​បញ្ចេញ​លើ​គណបក្ស​សាធារណរដ្ឋ ពេល​កំពុង​តស៊ូ​មតិ តើ​លោក​នឹង​សើច​ឱ្យឮៗ​ទេ​។​

​    ​Obama បាន​និយាយថា "​គឺ​សើច​គ្រប់ពេល​តែម្ដង​"​។​

​    ​នេះ​គឺជា​ពាក្យសំដី​បាញ់​ពី​លោក Obama ទៅ Donald Trump ជា​លើកចុងក្រោយ​និង​គណបក្ស​សាធារណរដ្ឋ ខណៈដែល​ថ្ងៃ​បោះឆ្នោត​ជិត​មកដល់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់