adverise with khmeread Uefas euro 2016 team of the tournament toni kroos 1jrs2nbc9zsfr1a8otsgxjcbg0

Matthaus: Bayern Munich សម្រេចចិត្ត​ខុស​ធ្ងន់ធ្ងរ​ដែល​លក់ Kroos ទៅ Real Madrid

    ​វីរបុរស​របស់​ក្លឹប Bayern Munich លោក Lothar Matthaus ជឿជាក់ថា អតីត​ក្លឹប​ចាស់​របស់លោក បាន​បង្កឱ្យមាន​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុងការ​អនុញ្ញាតឱ្យ Toni Kroos ចាក​ចេញទៅ​អធិរាជ​ស Real Madrid កាល​ដើមរដូវ​កាល​ឆ្នាំ ២០១៤​កន្លងទៅ​។​

​    ​Kroos ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ចាកចេញ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ ខណៈដែល​គាត់​ខិតជិត​ដល់​កម្រិត​កំពូល​របស់ខ្លួន ហើយ Matthaus មាន​អារម្មណ៍​ថា ភាពស្ទាក់ស្ទើរ​របស់ Bayern ក្នុង​ការបន្ត​កុងត្រា​ស័ក្តិសម​ទើប​ធ្វើឱ្យ​កីឡាករ​នេះ​ធ្លាក់​ក្នុង​ដៃគូ​ប្រជែង​។​

​    ​Matthaus បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Sportbild ថា "​ខ្ញុំ​នៅតែ​មិនអាច​យល់បាន​ឡើយ​ថា​ហេតុ​អ្វី​ពួកគេ​មិនអាច​ឈានដល់​កម្រិត​នៃ​កិច្ចព្រមព្រៀង​មួយ​នោះ​។ ការ​តម្លើង​ប្រាក់​ឈ្នួល នឹង​ជា​រឿង​ដ៏​សុច្ចរិត​មួយ​ដែល​គួរ​ផ្តល់ជូន​គាត់​សម្រាប់​ទម្រង់​លេង​របស់គាត់​នៅលើ​វាលស្មៅ​"​។​

​    ​"Kroos គឺជា​កីឡាករ​ដ៏​សំខាន់បំផុត​នៅ​តំបន់​បម្រើ​របស់ Real Madrid​។ គាត់​ពិតជា​ស័ក្តិសម​ឥតខ្ចោះ​ក្នុងការ​ដាក់បញ្ចូល​ទៅក្នុង​ក្រុម​ដ៏​អស្ចារ្យ​មួយ និង​ទទួលបាន​ការទុកចិត្ត​ពី​មនុស្ស​ជុំវិញ​គាត់​។ Kroos ពិតជា​ត្រឹមត្រូវ​ក្នុងការ​ចេញទៅ​ក្រៅប្រទេស​។ វា​គឺ​ដូច​ជាការ​ត្រូវ​ឆ្នោត​ធំ​អ៊ីចឹង​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់