adverise with khmeread Unnamed %281%29

ឆេះ​រថយន្ត ​CHEVROLET​ ខ្ទេច​មួយ​គ្រឿងក្នុង​ក្រសួងមហាផ្ទៃ​

    ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​បណ្តាលឱ្យ​ឆាបឆេះ​រថយន្ត​មួយគ្រឿង​មិនដឹង​មូលហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ក្រសួងមហាផ្ទៃ​។​ ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

    មន្ត្រីប៉ូលិស​បានឱ្យដឹង​ថា រថយន្ត​ដែល​ឆេះ​ម៉ាក ​CHEVROLET​ ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ 2O-7978  ជា​កម្មសិទ្ធិ​របស់​មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ក្រសួងមហាផ្ទៃ។ មូល​ហេតុដែល​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​នេះ​ប្រហែល​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ក្នុង​រថយន្ត​។ រថយន្ត​បាន​ឆេះ​ខូច​ទាំងស្រុង  ព្រោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​យឺត​ពេល​បន្តិច។​

    តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹងធ្វើ​ការស្រាវជ្រាវ​ឱ្យ​ដឹង​ការពិត​នៃ​ការឆាបឆេះ​រថយន្ត​នេះ​បន្ថែមទៀត៕

adverise with khmeread

មតិយោបល់