adverise with khmeread 1971

ហេតុផល​មួយ​នេះ​ល្មម​ធ្វើឱ្យ​ប្រិយមិត្ត​កាំភ្លើង​ធំ​ចាត់ទុក Arsene Wenger ជា​វីរបុរស​ប្រចាំ​ក្លឹប​បាន​ឬ​មិនបាន​?

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​បង្ហើប​ឱ្យដឹងថា គាត់​ធ្លាប់បាន​បដិសេធ​ការផ្ទេរ​ធំៗ​ជាច្រើន ក្នុង​គោលបំណង​ដើម្បី​បន្ត​ស្នាក់នៅ​ជាមួយនឹង​ក្លឹប​សំណព្វ​របស់ខ្លួន​។​

​    ​ជាមួយនឹង​សម្ពាធ​កាន់តែ​កើនឡើង​គួរឱ្យកត់សម្គាល់​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​រូបនេះ ខណៈដែល​ក្លឹប​ទីក្រុង​ឡុង​ដ៍​ខាងជើង​របស់គាត់​ហាក់​បាន​ធ្លាក់​ចេញពី​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​រដូវ​កាល​មុន គាត់​បាន​ស្វែងរក​ការបញ្ជាក់​សាជាថ្មី​ទៅលើ​ការប្តេជ្ញាចិត្ត​របស់គាត់​ចំពោះ​ក្លឹប​។​

​    ​យោងតាម​វេ​ប​សាយ The Guardian ក្រុម​ធំៗ​ដែល​ធ្លាប់បាន​ជូន​សំណើ​ដល់​គាត់​ដើម្បី​ចាកចេញ​រួមមាន Real Madrid (​ចំនួន​ពីរលើក​) Barcelona និង Manchester City​។​

​    ​អ្នកចាត់ការ​ទូទៅ​វ័យ ៦៦​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា "​ពេលដែល​អ្នក​បាន​សាងសង់​កីឡដ្ឋាន​មួយ​នេះ បណ្តា​ធនាគារ​នានា​បានទាមទារ​ឱ្យ​ខ្ញុំ​ចុះហត្ថលេខា​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​។ ខ្ញុំ​បានធ្វើ​វា​។ តើ​អ្នក​ចង់ឱ្យ​ខ្ញុំ​ប្រាប់​ទៅ​អ្នក​ពី​របៀប​ដែល​ក្លឹប​មួយចំនួន​ដែល​ខ្ញុំ​បាន​បដិសេធ​ក្នុងអំឡុងពេល​មួយ​នោះ​? ខ្ញុំ​បាន​បង្ហាញថា ខ្ញុំ​មានការ​ប្តេជ្ញាចិត្ត​តែ​ចំពោះ​កាំភ្លើង​ធំ​ប៉ុណ្ណោះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់