adverise with khmeread 14813175 1156697054417168 196307988 o

ពិតជាមហាចោរប្លន់មែន! ចាប់ចៅ​ម្ចាស់ផ្ទះ​គំរាម​ប្លន់ តែត្រូវម្ចាស់ផ្ទះ​ស្រែក​ឱ្យ​អ្នកស្រុក​ជួយ ភ័យពេករត់ចោលទាំង​កាំភ្លើង

    ភ្នំពេញ ៖ មាន​ករណី​ជនល្មើស​ម្នាក់​ធ្វើ​សកម្មភាព​ចូលក្នុង​ផ្ទះ​ចាប់​ចៅ​ម្ចាស់ផ្ទះ​គំរាម​ប្លន់​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ ៤៣៦ ផ្លូវ​លេខ​៣៦៩ ក្រុម​១២ ភូមិ​ព្រះ​ពន្លារ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ តែ​មិនបាន​សម្រេច​ឡើយ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ជនរងគ្រោះ​ជា​ម្ចាស់​ទីតាំង​ឈ្មោះ ឈឹង មារ​តី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ មេផ្ទះ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា ដំបូង​ឡើយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​១​ដើម​បាន​ចូលមក​ក្នុងផ្ទះ​របស់គាត់ រួច​ចាប់​ចៅ​របស់គាត់​ភ្ជង់​នឹង​កាំភ្លើង​គំរាម​គាត់​​ថា "​មាន​លុយ​ទាំង​ប៉ុន្មាន​យកចេញ​មក​ឱ្យ​អស់​មក បើ​ពុំ​ដូច្នោះ​អញ​នឹង​បាញ់សម្លាប់​ចៅ​ចោល​"។​

    ឮដូច្នេះ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ទៅ​ជន​សង្ស័យថា "​ចាំ​បន្តិច​" រួច​ក៏​រត់​ចេញមកក្រៅ​ស្រែកហៅ​គេ​ឱ្យជួយ និង​ឆោឡោ​ថា "​មាន​ចោរប្លន់​" បាន​បង្ក​ឱ្យ​អ្នកស្រុក​ក្បែរ​នោះ​នាំគ្នា​មក​ឡោមព័ទ្ធ​ផ្ទះ​ខាងលើ​ដើម្បី​ចាប់ចោរ​។​

    ប៉ុន្តែ​ភ្លាមៗ​នោះ​បន្ទាប់ពី​ម្ចាស់​ទីតាំង​ស្រែ​ករួច ជនសង្ស័យ​បាន​បោះ​ចៅ​ម្ចាស់ផ្ទះ​ទៅលើ​ពូក និង​បោះ​កាំភ្លើង​ចោល រួច​ព្យាយាម​រត់គេចខ្លួន​បាត់​តែម្តង៕​

adverise with khmeread

មតិយោបល់