adverise with khmeread Unnamed %283%29

ឃាត់​ជនសង្ស័យ ​២​ នាក់​ដឹក​សត្វ​គោ ​៦ ​ក្បាល​គ្មាន​ឯកសារ​

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ​បាន​បង្ក្រាប​ការដឹកជញ្ជូន​គោ​គ្មាន​ច្បាប់ ​៦​ ក្បាល​ដោ​យឃ​ឆត់​ខ្លួន​ជនសង្ស័យ ២​ នាក់ និង​អំពាវនាវ​រក​ម្ចាស់​គោ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ពីរ​នាក់​ដែល​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​គោ​៦​ក្បាល​តាម​រថយន្ត​កូរ៉េ​មួយគ្រឿង ត្រូវ​កម្លាំង​ប៉ូលិស​ល្បាត​ក្រុង​ក្រចេះ​ចាប់​ឃាត់​កាលពី​ព្រលប់​ថ្ងៃទី​២៤ តុលា​ ឆ្នាំ​២០១៦ ​ម្សិលមិញ​នេះ។​

    អធិការ​ប៉ូលិស​ក្រុង​ក្រចេះ​លោក​វរសេនីយ៍ទោ នេ​ត លីន បានឱ្យដឹងថា ក្រោយ​ការដឹកជញ្ជូន​គោ​ទាំង ​៦​ ក្បាល​របស់​ក្រុម​ជន​ទាំងពីរ​នាក់ គ្មាន​ប្រភព​ច្បាស់លាស់​និង​គ្មាន​ឯកសារ​គ្រប់គ្រាន់​ប៉ូលិស​បានសម្រេច​ឃាត់ខ្លួន​ពួកគេ​ទាំងពីរ​នាក់​ និង​រថយន្ត​ដឹកគោ​មក​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ដើម្បី​សាកសួរ​តាម​នីតិវិធី​បន្ត​។​

    យ៉ាងណា​ក៏​ដោ​យប៉ូ​លិ​សបាន​អំពាវនាវ​រក​ម្ចាស់​គោ​ទាំង ​៦​ ក្បាល​មក​ទទួលយក​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ក្រចេះ និង​ដើម្បី​ដាក់ពាក្យ​ណ្តឹ​ង​ដាក់បន្ទុក​ដល់​ជនសង្ស័យ៕

adverise with khmeread

មតិយោបល់