adverise with khmeread 123123123

ឃាត់ខ្លួន​មនុស្ស​ភេទ​ទី​៣​លួច កាបូប​លុយ

    ភ្នំពេញ​៖ មនុស្ស​ភេទ​ទី​៣​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៣ មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៥​និង​៣០​នាទី បន្ទាប់ពី​លួច​កាបូប​លុយ អ្នករត់​តាក់ស៊ី​ឆ​យ នៅមុខ​ហាង​៧​ប្រាយ ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
    ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ ឈ្មោះ កែម រស្មី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ឆ​យ មាន​ទីលំនៅ​ម្តុំ​រោងចក្រ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បាន​ឈប់​រថយន្ត​មុខ ហាង​៧​ប្រាយ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្រុម​៤ សង្កាត់​ទឹកថ្លា ។​
    ដោយពេល​នោះ ជនរងគ្រោះ​មានការ​ងងុយដេក ក៏បាន​ដេកលក់​មួយភាំង នៅក្នុង​រថយន្ត ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​មក​ក្បែរ ហើយ​បើកទ្វារ​រថយន្ត​ខាងឆ្វេង ខាងមុខ លួច​យក​កាបូប និង​ទូរស័ព្ទ ក្នុង​រថយន្ត​បម្រុង​គេចខ្លួន​។​
    ពេលនោះ​ជនរងគ្រោះ​បាន​ភ្ញាក់ឡើង ហើយ​ជនសង្ស័យ​ម្នាក់​ឡើង​ជិះ​ម៉ូតូ គេចខ្លួនបាត់ នៅសល់​ជនសង្ស័យ​ម្នាក់ទៀត ដែលជា​ភេទ​ទី​៣ ចាប់​ឃាត់ខ្លួន​ប្រគល់ ឲ្យ​សមត្ថកិច្ច​ធ្វើការ សាកសួរ​។​
    ជនសង្ស័យ ១-​ឈ្មោះ ហេន ហាន់​នី ជា​ភេទ​ទី​៣ អាយុ ២៤​ឆ្នាំ មុខរបរ​មេការ​ខារ៉ាអូខេ ដាយ​មិន​ស្តារ (​កែវ​ផ្លូវ​លេខ​២០០៤) មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ទី​២ ឈ្មោះ មាន ច​ន្តា ភេទ​ប្រុស ត្រូវបាន​គេចខ្លួនបាត់​។ នៅក្នុង​កាបូបដៃ​ពណ៌​ខ្មៅ របស់​ជនរងគ្រោះ មាន​លុយ​ចំនួន​២០​ម៊ឺ​ន​រៀល , ប័ណ្ណបើកបរ​រថយន្ត​, ទូរស័ព្ទ​ចំនួន ២​គ្រឿង ម៉ាក​ណូគា ស៊េរី​ចាស់​។​
   បច្ចុប្បន្ន​ជនសង្ស័យ​ភេទ​ទី​៣ បា​ម​ឃាត់ខ្លួន​សួរនាំ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​ឈានទៅ​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត​៕​

adverise with khmeread

មតិយោបល់