adverise with khmeread Untitled 1

ក្រុម​បុរាណ​វិទូ​រកឃើញ​ផ្នូរខ្មោច​សំពៅ​បុរាណ​យ៉ាងច្រើន​ដោយ​ចៃដន្យ​នៅ​បាតសមុទ្រ​ខ្មៅ​

    ​នៅ​បាតសមុទ្រ​ខ្មៅ​គឺ​ពោរពេញ​ដោយ​សភាព​ងងឹតឈឹង ដែល​នៅ​ទីនោះ​គ្មាន​ពន្លឺ​និង​អុកស៊ីសែន​នោះទេ​។​

​    ​បុរាណ​វិទូ​ជឿ​ជា​យូរលង់​ណាស់​មកហើយ​ថា តំបន់​មរណៈ​នេះ​បាន​លេប​ត្របាក់​សំពៅ​រាប់សិប​និង​ជា​កន្លែង​បញ្ចុះ​ខ្មោច​របស់​សំពៅ​។​

​    ​ឥឡូវ​ក្រុម​បេសកកម្ម​កំណត់​ផែនទី​មួយ​បាន​បង្ហាញថា​ពិត​ជាមាន​កន្លែង​កប់ខ្មោច​សំពៅ​បែបនេះ​មែន បន្ទាប់ពី​រកឃើញ​សំពៅ​បុរាណ​ច្រើនជាង ៤០ ពី​សម័យ​អូ​តូ​ម៉​ង់ និង Byzantine​។​

​    ​ក្រុម​បេសកកម្ម​នេះ​បាន​មុជ​ទៅក្នុង​ទឹកសមុទ្រ​ជម្រៅ ១,៨ គីឡូម៉ែត្រ​ខាងក្រោម​នៃ​ផ្ទៃ​ទឹកសមុទ្រ​ខ្មៅ ដោយ​ប្រើ​ឧបករណ៍​មុជទឹក​មាន​បច្ចេកវិជ្ជា​ទំនើប​ក្នុង​ពិភពលោក​។​

​    ​យោងតាម​ប្រភពព័ត៌មាន Daily Mail កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នាវា​របស់​ក្រុម​បុរាណ​វិទូ​របស់​សាកលវិទ្យាល័យ Southampton របស់​អង់គ្លេស​នេះ​រកឃើញ​ផ្នូរខ្មោច​សំពៅ​នេះ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ខណៈ​កំពុង​ថត​យក​ទេសភាព​វត្ថុ​បុរាណ ដែល​លិច​បាតសមុទ្រ​ខ្មៅ​នៅ​ចុង​យុគសម័យ​ទឹកកក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់