adverise with khmeread Unnamed %286%29

នារី​ម្នាក់​ត្រូវ​ឃាតករ ​ច្របាច់ ក ​សម្លាប់​ក្នុងផ្ទះ​សំណាក់ ​"​អូ​យេ​ស"

    ​ភ្នំពេញ ៖ នារី​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​ឃាតករ ​ច្របាច់​ ក ​សម្លាប់​ត្រូវបាន​គេ​ដឹង​នៅ​ម៉ោង​១១ ​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៥ ​តុលា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ​"​អូ​យេ​ស" នៅមុខ​វត្ត​នាគ​វ័​ន្ត បន្ទប់​C20 ជាន់​ទី​៣ ផ្ទះ​លេខ​១៧ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា ករណីនេះ​ជា​អំពើ​ឃាតកម្ម តែ​យើង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នារី​រងគ្រោះ និង​ជនសង្ស័យ​នៅឡើយ​ទេ ខណៈ​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ​។​

    ប៉ូល​ស​បន្តថា នៅវេលា​ម៉ោង​៤​ និង​៤០​នាទី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ មាន​បុរស​វ័យ​ប្រហែល​៣២​ឆ្នាំ​ម្នាក់ ស្លៀកពាក់​ស៊ីវិល ពាក់អាវ​សាច់​ក្រណាត់​ដៃ​វែង ពណ៌​ក្រហម​ក្រឡា​ការ៉ូ ខោ​ពណ៌​ខ្មៅ​ជើងវែង បានមក​ជួល​បន្ទប់​ផ្ទះសំណាក់​ពី​ឈ្មោះ ហ៊ី​ប សៅ​ហ៊ី ដែលជា​អ្នកគ្រប់គ្រង រួច​ក៏​ឡើងទៅ​បន្ទប់​កើតហេតុ​បាត់ទៅ​។​

    ប៉ូលិស​បន្តថា លុះដល់​វេលា​ម៉ោង​៥​ល្ងាច ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​អាយុ​ប្រហែល​២៥​ឆ្នាំ ជិះ​ម៉ូតូឌុប​មិន​ចាំ​ម៉ាក​មក​ឈប់​មុខផ្ទះ​សំណាក់ រួច​ក៏​ដើរ​ឡើង​ទៅជា​ន់ទី​៣​បាត់​រហូត​។​

    ប៉ូលិស​បន្តទៀតថា នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ នារី​ម្នាក់​ឈ្មោះ ស្រី នាង ដែលជា​អ្នក​បោសសំអាត​បន្ទប់​បាន​ទៅ​គោះទ្វារ​ហៅភ្ញៀវ តែ​មិនឆ្លើយតប ក៏​នាំគ្នា​ទៅយក​សោ​បន្ទប់​ចាក់​មើល ស្រាប់តែ​ឃើញ​នារី​រងគ្រោះ បាន​ដេកស្លាប់​បាត់ទៅហើយ​ទាំង​ខ្លួន​អាក្រាតកាយ និង​មាន​ឈាម​ប្រឡាក់​លើ​ពូក​ទៀតផង រួច​ក៏​រាយការណ៍​ប្រាប់​សម​ត្ត​កិច្ច​តែម្ដង​។​

    បន្ទាប់ពី​ពិនិត្យ​សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណី​ច្របាច់ក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​។ ​សព​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ៕

adverise with khmeread

មតិយោបល់