adverise with khmeread 32b11960580c8ea90be5b819fd1b77f3

អនាគត​ជា​អ្នកចាត់ការ​? Cristiano Ronaldo ផ្តល់​ការណែនាំ​ដល់​កូនក្រុម Real Madrid ពេល​សម្រាក​តង់​ទី​១ អំឡុងពេល​ប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​

    ​យើង​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ថា Cristiano Ronaldo មាន​វាសនា​ជា​អ្នកចាត់ការ​នៅពេល​អនាគត​ជាមិនខាន ពេលដែល​តារាបាល់ទាត់​កំពូល​លើ​លោក​រូបនេះ​ចូលនិវត្តន៍​។ 

​    ​បន្ទាប់ពី​ផ្តល់នូវ​ការ​បំផុសគំនិត និង​ស្រែក​អបអរ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​កាលពី​ខែ​ក្តៅ​តំបន់​អឺរ៉ុប​កន្លងទៅ វីដេអូ​ដ៏​គួរឱ្យ​ស្ញើ​ចមួយ​ផ្សេងទៀត​នៃ​ការសន្ទនា​គ្នា​ពី​វគ្គ​ផ្តាច់ព្រ័ត្រ Champions League របស់គាត់​ត្រូវបាន​ផុស​ឡើង​។​

​    ​វា​គឺជា​ឆ្នាំ​ដ៏​ស្រស់បំព្រង​មួយ​សម្រាប់​អតីត​តារាបាល់ទាត់​របស់​បិសាច​ក្រហម Manchester United រូបនេះ​។ 
​    ​ខណៈដែល​អធិរាជ​ស​ប្រហែលជា​អស់​លទ្ធភាព​ទៅលើ​ការ​ប្រជែង​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ម្តងទៀត ពួកគេ​បាន​បង្កើតឱ្យមាន​ជ័យជម្នះ​ដ៏​គួរឱ្យ​រំភើប​មួយ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ជាមួយនឹង Ronaldo ជា​អ្នក​ស៊ុត​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ជ័យជម្នះ​ក្នុងជំនួប​ជាមួយនឹង​គូប្រជែង​រួម​ទីក្រុង​គឺ Atletico Madrid ។​

​    ​Ronaldo ប្រហែលជា​ត្រូវបាន​ដើរ​ចេញពី​ការប្រកួត​ដោយ​បញ្ហា​របួស​នៅ​ដើមតង់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 ក្នុងជំនួប​ជាមួយ​ម្ចាស់ផ្ទះ​បារាំង ប៉ុន្តែ​គាត់​បាន​ត្រឡប់មកវិញ​ពី​កៅអី​បម្រុង​ដើម្បី​ស្រែក​អបអរ​ទៅដល់​មិត្ត​រួម​ក្រុម​របស់ខ្លួន និង​ផ្តល់នូវ​ការពិភាក្សា​នៅ​ម៉ោង​បន្ថែម ដែល​បាន​ជំរុញ​ស្មារតី​ពួកគេ​ទៅដល់​ជ័យជម្នះ ១-០​។​

​    ​ទោះជា​យ៉ាងណាក្តី គាត់​ផ្តល់​ជា​ដំបូន្មាន​យុទ្ធសាស្ត្រ​ផងដែរ​កាលពី​ខែឧសភា ហើយ​វីដេអូ​បង្ហាញ​សកម្មភាព Ronaldo ដូច​គ្រូបង្វឹក​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​នៃ​កីឡដ្ឋាន Los Blancos បានបង្ហាញ​ហើយ​:
​    ​
​    ​ដោយ​មិនបាន​បញ្ជាក់​ជា​ភាសា​អេ​ស្ប៉ា​ញ តារាបាល់ទាត់​វ័យ ៣១​ឆ្នាំ​រូបនេះ​បាន​និយាយថា "​ស្តាប់ ខ្ញុំ​ចង់​ប្រាប់​នូវ​រឿង​មួយចំនួន យើង​នៅសល់ ៤៥​នាទី​ទៀត​ពី​ការ​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​! ភាព​នឿយហត់​គឺជា​រឿង​មួយគត់​ដែល​ធ្វើឱ្យ​ឈឺក្បាល​។ យើង​ត្រូវ​លេង​ទល់នឹង​រយៈពេល ៤៥​នាទី​ទៀត​។ យើង​អាចធ្វើ​រឿងនេះ​បាន ដោយសារ​យើង​កំពុងមាន​អារម្មណ៍ល្អ​គ្រប់គ្នា​។ យើង​នៅសល់​ត្រឹមតែ ៤៥​នាទី​ទៀត​ប៉ុណ្ណោះ​ពី​ការ​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​! យើង​ការពារ ដូចដែល​អ្វីដែល​យើង​បានធ្វើ​ក្នុង​តង់​ទីមួយ​។ ស្វាហាប់​ឡើង តោះ​យើង​ទៅ​ជាមួយគ្នា​! បន្ធូរ​អារម្មណ៍ និង​ទប់ទល់​ជាមួយគ្នា យើង​ធ្វើ​រឿងនេះ​បាន យើង​នឹង​ចាប់យក​វា​ឱ្យបាន​។ អ្នកនឹង​ឃើញ​!"​។​

​    ​គាត់​ក្លាយទៅជា​អ្នកដឹកនាំ​ដ៏​ពិតប្រាកដ​ម្នាក់ មិន​ត្រឹមតែ​សកម្មភាព​របស់គាត់​នៅលើ​ទីលាន​នោះឡើយ ផ្អែក​តាម​សកម្មភាព​ទាំងនេះ​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់