adverise with khmeread 14858819 315589222155531 310099369 o

រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​ដាច់​កង់​មុខ​ទៅបុក​លោកយាយម្នាក់​ស្លាប់​

    ពោធិ៍សាត់ ៖ លោកយាយម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈពេល​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌ បៃតង បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ បាន​ដាច់​កង់​មុខ​ខាងឆ្វេង រត់​មក​បុក​ជនរងគ្រោះ បណ្តាល​ឱ្យ​ស្លាប់ ខណៈ​កំពុង​ដើរ​នៅមុខ​ផ្ទះ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​.​ឃុំ​ខាងលើ កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២១៩-២២០ ភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជុច យុន រស់នៅ​ភូមិ​ស្វាយដូនកែវ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ស្លាប់​នៅមុខ​ផ្ទះ​តែម្តង។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឱ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ​2A-2430 ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត ដោយ​បោះពួយ​យ៉ាង​លឿន។​

    លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​ដាច់​កង់​មុខ​ខាងឆ្វេង រត់​មក​បុក​ជនរងគ្រោះ​ដែល​កំពុង​ដើរ​មុខផ្ទះ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង។​

    ប៉ូលិស​បាន​បញ្ជាក់ថា អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ បូ វ​ណ្ណី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោ​ល​ឬ​ស្សី ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយដូនកែវ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បា​ន​យក​រថយន្ត​បង្ក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់