adverise with khmeread Unnamed %283%29

រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ បុក​អ្នកជិះ​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់​

    ពោធិ៍សាត់ ៖ មនុស្ស​ពីរ​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​១៧៧-១៧៨ ស្ថិតនៅ​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ​មនុស្ស ​០២​ នាក់ បាន​ជិះ​ម៉ូតូ​ធុន វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1G 7722 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មកដល់​ចំណុច​ខាងលើ​មាន​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AG -1601 បាន​បុក​អ្នកជិះ​ម៉ូតូ បណ្តាល​ឱ្យ​រងរបួស​ទាំងពីរ​នាក់។​

    ចំណែក​ប៉ូលិស​បាន​ឱ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ ហើយ​ជនរងគ្រោះ​ទី​១​ឈ្មោះ ម៉ិច ណារដ្ឋា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ របួសស្រាល និង​ទី​២​ឈ្មោះ ម៉ិច សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​១៦​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​.​ឃុំ​ខាងលើ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ មកសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់។ ​ចំពោះ​អ្នកបើកបរ​រថយន្ត និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់