adverise with khmeread 14859294 1156957924391081 472087118 o

ប៉ូលិស​បញ្ជូន​មនុស្ស​ ២ ​នាក់​ចែកចាយ​គ្រឿងញៀន​ទៅកាន់​តុលាការខេត្ត

    ពោធិ៍សាត់ ៖ មនុស្ស​ ​២ ​នាក់​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​បញ្ជូន​ទៅកាន់​តុលាការខេត្ត​នា​ព្រឹក​ថ្ងៃទី​២៥​​ តុលា​នេះ បន្ទាប់ពី​ប៉ូលិស​ស្រុក​ក្រគរ​ចុះបង្ក្រាប​ទីតាំង​និង​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ ​និង​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ចំណុច​ភូមិ​ត្រពាំង​ស្នួល ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    លោក​វរសេនីយ៍ត្រី ម៉ោ​ល សុទ្ធ អធិការរង​ប៉ូលិស​ស្រុក​ក្រគរ បាន​ប្រាប់​ឱ្យដឹងថា ការចុះ​បង្ក្រាប​និង​ចាប់​មុខសញ្ញា​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​ខាងលើ​គឺធ្វើឡើង​តាម​បញ្ជា​របស់លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ និង​មានការ​ចង្អុល​ការ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្តពោធិ៍សាត់ ប៉ូលិស​ស្រុក​ក្រគរ​បាន​ចុះបង្ក្រាប​ចាប់បាន​មុខសញ្ញា​មេក្លោង​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន​ ២​ នាក់​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១​ឈ្មោះ ខន ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មេក្លោង​ចែកចាយ​រស់នៅ​ភូមិ​ឃុំ​ខាងលើ និង​ទី​២​ឈ្មោះ ឈន សុខា ហៅ​ឆែង ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ​រសនៅ​ភូមិ​ចាម​ថ្មី ឃុំ​ឈើ​តុំ និង​តាម​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ ២ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​ក្នុងពេល​សមត្ថកិច្ច​ចុះបង្ក្រាប​ករណី​ខាងលើនេះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

    លោក ម៉ោ​ល សុទ្ធ បន្តថា ក្រោយពេល​សមត្ថកិច្ច​ចុះបង្ក្រាប​រកឃើញ​ដាវ​សាំ​ម៉ា​រ៉ៃ​២​ដើម​-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​តូច​និង​សម្ភារៈ​ជនសង្ស័យ​ជក់​មួយចំនួនទៀត៕

adverise with khmeread

មតិយោបល់