Gr

ស្ត្រី​គ្រប់រូប​គួរ​ដឹង​រឿងនេះ​!

    ​ស្ត្រី​គ្រប់រូប​ត្រូវ​យល់ដឹង​ពី​បញ្ហា​មួយ​នេះ នៅពេល​និយាយ​ដល់​មេរោគ​បង្កដោយ​ផ្សិត (​ដូចជា​កើត​ស្រែង​ជាដើម​)​។ វា​ទាក់ទង​នឹង​ប្រដាប់ភេទ មាន​មេរោគ​បង្កឡើង​ដោយ​ផ្សិត​។ ពិតណាស់ មនុស្ស​គ្រប់គ្នា​តែងតែមាន​ការអៀនខ្មាស់​ចំពោះ​រឿងនេះ ដោយ​វា​ស្ថិតនៅ​តំបន់​ឯកជន ដូច្នេះហើយ​ពួកគេ​មិន​ហ៊ាន​លាតត្រដាង​ឱ្យដឹង​នោះទេ​។ នេះហើយ​ជាហេតុ​ធ្វើឱ្យ​មេរោគ​បង្ក​ទៅជា​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើងៗ​។​

​    ​ប៉ុន្ដែ​អ្នក​នៅតែ​អាច​លាក់​អា​ថ៍កំ​បាំង​នេះ​បាន​ដោយ​ព្យាបាល​វា​ដោយ​ខ្លួនឯង​។ របស់​ដែល​អ្នក​ត្រូវ​យកមក​ព្យាបាល គឺអាច​រកបាន​នៅ​ចង្ក្រាន​បាយ​។ របស់​នោះ​គឺ​ខ្ទឹមស​។ ខ្ទឹមស​អាច​សម្លាប់ មេរោគ​បង្កឡើង​ដោយ​ផ្សិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​* របៀប​ប្រើប្រាស់​៖
​    ​- ដំបូង​ត្រូវយក​ទឹក​ក្ដៅ​ឧណ្ហៗ​មក​ជូត​សម្អាត​ត្រង់​កន្លែង​មាន​បញ្ហា​ជាមុនសិន ដើម្បី​បើក​រន្ធ​ញើស​។​
​    ​- បន្ទាប់មក​យក​ខ្ទឹមស​កិន​រួច ១ កំពឹស​ដាក់​លើ​សំឡី​បិត​ពីលើ​កន្លែង​មាន​បញ្ហា​មេរោគ​ម្តុំ​ប្រដាប់​ភេទស្ត្រី ហើយ​យក​បង់​រុំ​មក​រុំ​ទុកចោល ៥ ម៉ោង​។​
​    ​- បន្ទាប់មកទៀត​ដក​បង់​រុំ​ចេញ​លាង​សម្អាត ហើយ​ធ្វើ​ថ្មី​បិត​ទៀត​។​
​    ​- ដើម្បី​ប្រសិទ្ធភាព​ត្រូវ​ពិសា​ខ្ទឹមស ១ កំពឹស​រៀងរាល់ថ្ងៃ​។​

​    ​* បម្រាម​៖
​    ​- ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ដូចជា​វិលមុខ ខ្សោយ​សាច់ដុំ ឬ​ដកដង្ហើម​ខ្លី​ត្រូវ​រក​ផ្នែក​វេជ្ជសាស្ត្រ​ជាបន្ទាន់​។​

​    ​- ដោយឡែក​មនុស្ស​មួយចំនួន​មានប្រតិកម្ម នៅពេល​ប្រើ​ខ្ទឹមស​ព្យាបាល​មេរោគ​បង្កដោយ​ផ្សិត​។ ផលប៉ះពាល់​របស់​វា​មានដូចជា រមាស់ កន្ទួល ចេញ​បន្ទាល​ត្រ​អាក វិលមុខ និង​ពិបាក​ដង្ហើម​។ ប្រសិនបើ​អ្នកមាន​សញ្ញា​ទាំងនេះ​ត្រូវ​ដក​វា​ចេញ និង​ស្វែងរក​ជំនួយ​វេជ្ជសាស្ត្រ​៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់