អស្ចារ្យ​ហួស​ស្មាន​! មិនចាំបាច់​ឱសថ ចុច​តែ​ត្រង់ចំណុច​នេះ ក៏​អាច​បណ្តេញ​ជាតិពុល​ចេញពី​ពោះវៀនធំ​បានដែរ​

    ​ចំណុច​កន្លែង​នេះ​គឺមាន​អំណាច​សម្បើម​ណាស់​នៅលើ​រាងកាយ​របស់​មនុស្ស ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប៊ូ​តុង​ចុច​ទម្លាយ​លាម​កមក​ក្រៅ​យ៉ាង​ធូរ​។ អ្នក​អាច​ព្យាបាល​ខ្លួន​របស់​អ្នក និង​អ្នកដទៃ ប្រសិនបើ​អ្នកដឹង​ពី​ចំណុច​ត្រង់​កន្លែង​នេះ​។​

​    ​ចំណុច​នេះ​វា​ជួយ​ពង្រឹង​ស្ថានភាព​ខាងក្នុង​រាងកាយ ជាពិសេស​ពោះវៀនធំ ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​បន្ត​ពូជ និង​បង្កើន​សមត្ថភាព​ក្នុងការ​ឆាប់​ជា​ពី​ជំងឺ​ទាក់ទង​ពោះវៀន​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ខាង​ចុច​សរសៃ​។​

​    ​ចុច​ត្រង់ចំណុច​នេះ​នៅលើ​ក្បាលពោះ​របស់​អ្នក​វា​អាច​កម្ចាត់​ជាតិពុល​ពី​ពោះវៀនធំ និង​ទល់លាមក ហើយ​អ្នក​មិនចាំបាច់​ទៅរក​ថ្នាំ​ព្យាបាល​អ្វី​នាំ​តែ​យូរ​ការ​នោះទេ គឺ​គ្រាន់តែ​ចុច​ចំណុច​ក្រោម​ផ្ចិត មួយសន្ទុះ លាមក​នឹង​ធ្លាយ​ដូច​គ្រាប់មីន​អ៊ីចឹង​។​

​    ​* ធ្វើ​ដូចម្ដេច​ដើម្បី​ស្វែងរក​ប៊ូល​តុង​លាមក​នេះ​បាន​?
​    ​- យក​ម្រាមដៃ ៣ វាស់​ពីក្រោម​ផ្ចិត ហើយ​ចំណុច​នោះ​នៅលើ​ម្រាមដៃ​ទី ៣ ។​
​    ​- ប្រើ​ម្រាម​ចុច​ត្រង់ចំណុច​នោះ ប៉ុន្ដែ​កុំ​ខ្លាំងពេក​។ ប្រសិនបើ​ចុច​ទៅ​ឈឺ ត្រូវ​បន្ថយ​សម្ពាធ​បន្តិច​។​
​    ​- ពេល​ចុច​ត្រង់ចំណុច​នោះ ត្រូវ​ផ្ដោតលើ​ការដក​ដង្ហើមវែងៗ​។​
​    ​- បន្ត​ចុច​រហូត​ទាល់​តែមាន​អារម្មណ៍​ថា​អ្នកត្រូវការ​បន្ទោ​របង់​។ វា​ត្រូវការ​ពេល​ពី ១០ វិនាទី ទៅ ដល់ ៣ នាទី​ប៉ុណ្ណោះ​។​
​    ​- ហើយ​ត្រូវ​ចាំ​មិនត្រូវ​ចុច​រហូតដល់ ៥ នាទី​នោះឡើយ​៕

Ppp
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...