adverise with khmeread Untitled 1

រុស្ស៊ី​បង្ហាញ​កាំជ្រួច​នុយក្លេអ៊ែរ​ធំ​មិន​ធ្លាប់មាន​ពីមុនមក ដែល​អាចរំលាយ​ចក្រភព​អង់គ្លេស​តែមួយ​ប៉ព្រិចភ្នែក​

    ​ប្រទេស​រុស្ស៊ី​បាន​បញ្ចេញ​រូបភាព​ដ៏​គួរឱ្យ​ញញើត​មួយ​អំពី​កាំជ្រួច​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់ខ្លួន ដែលមាន​សមត្ថភាព​បំផ្លាញ​ទីតាំង​ប៉ុន​ប្រទេស​បារាំង​ទាំងមូល​។​

​    ​កាំជ្រួច RS-28 Sarmat ដែល​អង្គការ​ណា​តូ​ហៅថា Satan 2 មាន​ល្បឿន​កំពូល​ដល់​ទៅ ៧ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំបាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​គ្រប់​ប្រភេទ​ទាំងអស់​។​

​    ​មី​ស៊ី​ល Sarmat ថ្មី​នេះ​អាច​ដឹក​ក្បាល​គ្រាប់​ទម្ងន់ ៤០ មេ​ហ្គា​តោន (៤០ លាន​តោន​) ដែលមាន​ឥទ្ធិពល​ខ្លាំង​ជាង​គ្រាប់​ដែល​បាន​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ណាហ្គា​សា​គី ក្នុង​ឆ្នាំ ១៩៤៥ ដល់​ទៅ ២.០០០ ដង​។​

​    ​លោក​វ្ល៉ា​ឌឺ​មៀរ​ពូ​ទីន​តាម​ដឹង​កំពុង​រៀបចំ​គម្រោង​ប្តូរ​មី​ស៊ី​ល​ចាស់ SS-18 Satan ជាមួយ​មី​ស៊ី​ល​ថ្មី​មួយ​នេះ​។ រូបភាព​មី​ស៊ី​ល​នេះ​ត្រូវបាន​បញ្ចេញ​តាម​អន​ឡាញ​ដោយ​ប្រធាន​រចនា​ម៉ូត​ម្នាក់​មកពី​ក្រុមហ៊ុន​រចនា​មី​ស៊ី​ល Makeyev Rocket Design Bureau​។​

​    ​យោងតាម​បណ្តាញ​ព័ត៌មាន​រុស្ស៊ី Zvezda ដែល​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា មី​ស៊ី​ល RS-28 Sarmat មាន​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដល់​ទៅ ១៦ គ្រាប់ ហើយ​មាន​សមត្ថភាព​កម្ទេច​ទីតាំង​មួយ​ប៉ុន​ប្រទេស​បារាំង ឬ​រដ្ឋ​តិច​សាស់​មួយ​ទាំងមូល​។ អាវុធ​នេះ​ថែមទាំង​មាន​សមត្ថភាព​គេច​ចេញពី​ប្រព័ន្ធ​រ៉ា​ដា​ទៀតផង​។​

​    ​កាំជ្រួច​នេះ​ត្រូវបាន​រំពឹងទុក​ថា អាច​ហោះ​បាន​រយៈ​ចម្ងាយ ១ ម៉ឺន​គីឡូម៉ែត្រ ដែល​នេះ​អាច​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ក្រុម​មូ​ស្គូ​កម្ទេច​ទីក្រុង​ឡុង​ដ៍ រដ្ឋធានី​នានា​នៅ​ទ្វីបអឺរ៉ុប និង​ថែមទាំង​ឆ្នេរសមុទ្រ​អាមេរិក​ភាគ​ខាងលិច និង​កើត​បាន​យ៉ាង​ងាយស្រួល​។​

​    ​ក្រសួងការពារជាតិ​រុស្ស៊ី​មាន​គម្រោង​ប្រើប្រាស់ Sarmat នៅ​ចុងឆ្នាំ ២០១៨ ហើយ​ដក SS-18 ចេញ​នៅ​ឆ្នាំ ២០២០​។ កាំជ្រួច​ថ្មី​នេះ​ត្រូវបាន​និយាយថា នឹង​យកទៅ​ធ្វើតេស្ត​នៅក្បែរ​ទីក្រុង Miass ប្រទេស​រុស្ស៊ី​ឆាប់ៗ​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់