មណ្ឌលគិរី ៖ បុរសជនជាតិព្នងម្នាក់ត្រូវបានប៉ូលិសខេត្តមណ្ឌលគិរីបានឃាត់ខ្លួនតាមដីកាពីបទលួចកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីរួចបញ្ជូនទៅតុលាការខេត្តចាត់ការបន្ត ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះព្លឺន ដក់ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិ ព្នង មានទីលំនៅភូមិពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តាមដីកា នាំខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី ពីបទលួច ៕
