adverise with khmeread Untitled 1

ពួក ISIS ខូចៗ​ណាស់​! ព្រលែង​ពពក​គីមី​លើ​ទីក្រុង Mosul ដើម្បី​ការពារ​ទីក្រុង​ចុងក្រោយ​របស់ខ្លួន

    ​ដូច​បាន​ព្យាករណ៍​ទុក​អ៊ីចឹង ពួក ISIS បាន​ដុត​រោងចក្រ​គីមី Mishraq Chemical និង​រ៉ែ​ស្ពាន់ធ័រ នៅ​ភាគខាងត្បូង​ទីក្រុង Mosul ប្រហែល ៣០ គីឡូម៉ែត្រ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ខណៈដែល​ពួកវា​រត់គេចខ្លួន​ចេញពី​ទីក្រុង​នេះ​បណ្តើរៗ​។ មកទល់​ឥឡូវនេះ មនុស្ស ៩ នាក់​បាន​ស្លាប់ និង ប្រហែល ១.០០០ នាក់​បាន​រងរបួស ក្នុងនោះ​រួមទាំង​អ្នកកាសែត​បរទេស​។ 

​     ពពក​ពុល ដែល​រួមមាន​ទាំង​ស្ពាន់ធ័រឌីអុកស៊ីត និង អ៊ីដ្រូសែន​ស៊ុ​ល​ហ្វី​ត គួរ​ផ្សំ​ជាមួយ​កាកសំណល់​ពី​អណ្តូងរ៉ែ​ប្រេង​ដែល​ឆេះ​ខ្លោច គឺ​ងាយ​បង្ក​ការស្លាប់​ខ្លាំងណាស់​ចំពោះ​អ្នក​ដែល​នៅ​វាលលំហ ឬ គ្មាន​ម៉ាស​ការពារ​ឧស្ម័ន​។ 

​    ​បច្ចុប្បន្ន ចំហាយ​គីមី​ពុល​នេះ​លាតសន្ធឹង ២០ ទៅ ៣០ គីឡូម៉ែត្រ​ទៅ​ភាគខាងត្បូង​ជុំវិញ​តំបន់​ពុំ​សូវ​មាន​មនុស្ស​នៅ ប៉ុន្តែ​ប្រសិនបើ​ខ្យល់​ប្តូរ​ទិស​បក់​មក​ខាងកើត​វិញ​នោះ ទីក្រុង​របស់​អំបូរ​ឃឺ​ត Erbil ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីក្រុង Mosul ៦០ គីឡូម៉ែត្រ​ច្បាស់​ជា​រង​ការគំរាមកំហែង​ជាក់​ជាមិនខាន​។​

​    ​រោងចក្រ​គីមី Mishraq គឺជា​កន្លែង​ចុងក្រោយ​ក្នុង​ផែនការ​របស់ ISIS ដើម្បី​ការពារ​ទីក្រុង Mosul ទោះ​ត្រូវ​ខាតបង់​កម្រិតណា​ក្តី​៕  

​ប្រភព​៖ telegraph

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់