adverise with khmeread Untitled 1

មិន​នឹកស្មាន​! បន្លែ​តាម​របង​ផ្ទះ​នេះ​ជួយ​ឱ្យ​ដុះ​សក់​ក្រាស់ និង​ខ្មៅ​រលើបរលោង​បែប​ធម្មជាតិ​! អ្នក​ដែលមាន​បញ្ហា​ជ្រុះ​សក់​ឈប់​បារម្ភ​តទៅទៀត​

    ​នេះ​ជា​រូបមន្ត​ធម្មជាតិ​ល្អ​បំផុត និង​ងាយស្រួល​ធ្វើ​បំផុត​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ជ្រុះ​សក់​។ អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​ស្លឹក​បន្លែ​ខាងក្រោម​នេះ​។ 

​    ​* នោះ​គឺ​ស្លឹក​ឃ្លោក​
​    ​១. បេះ​ត្រួយ​ស្លឹក​ឃ្លោក​នៅ​របង​ផ្ទះ ឬ​ទិញ​ពី​ផ្សារ ហើយ​លាង​ទឹក​ឱ្យ​ស្អាត​។​
​    ​២. ហើយ​យក​ត្បាល់បុក​យក​ទឹក ឬ ពូត​យក​ទឹក​ក៏បាន​។​
​    ​៣. លៃ​យក​ទឹក​ស្លឹក​ឃ្លោក​យ៉ាង​ណាមួយ​ពេញចិត្ត​សម្រាប់​សក់​និង​ស្បែកក្បាល ប៉ុន្តែ​មិនត្រូវ​លាយ​ទឹក​អ្វី​ផ្សេង​នោះទេ​។ 
​    ​៤. យក​ទឹក​ស្លឹក​ឃ្លោក​កក់សក់ និង​ស្បែកក្បាល​ឱ្យ​សព្វ រួច​ទុកចោល ១ ម៉ោង សឹម​កក់សក់​នឹង​សាប៊ូ​ចេញ​ជាការ​ស្រេច​។ 
​    ​៥. ធ្វើបែបនេះ​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍ ឱ្យបាន​រយៈពេល ១ ខែ គឺ​ល្មម​គ្រប់គ្រាន់​ដើម្បីឱ្យ​សក់​ចាប់ផ្តើម​លូតលាស់​ឡើងវិញ ក្រាស់​ជាង​មុន ខ្មៅ​រលោង​ស្អាត និង​មាន​ឫស​សក់​ក្រាស់​ជាង​មុន មិន​បារម្ភ​រឿង​ជ្រុះ​សក់​ទៀតឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់