adverise with khmeread My

មិន​នឹកស្មានថា​ស្លាកស្នាម​គ្រប់កន្លែង​លើ​រាងកាយ​អាច​កាត់បន្ថយ​បាន​ក្នុងពេល​តែ ១ ខែ​!

    ​សម្លាក​របស់​អ្នក​នៅទីណា​លើ​រាងកាយ​? លោកអ្នក​នឹងមិន​បារម្ភ​ពី​រឿង​សម្លាក​នេះ​ទៀត​ទេ​។ ប្រសិនបើ​អ្នក​មិនទាន់​ប្រើ​លុយ​ទៅ​វះកាត់ ទិញ​ផលិតផល​ថ្លៃ ឬ​បាញ់​កាំរស្មី​ទេ សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​ជាមួយនឹង​គ្រឿងផ្សំ​ទាំងនេះ​។​

​    ​វិធី​ខាងក្រោម​នេះ​ជួយ​អ្នក​បំបាត់​ផ្លែ​សាច់ ស្លាកស្នាម​មុន និង​សង្វា​ជាដើម​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ប្រេង​អូ​លីវ ១/៤ កែវ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ប្រេងដូង ១/៤ កែវ​

​    ​* របៀប​ធ្វើ​៖
​    ​យក​ខ្ទះ​មួយ​ដាក់​ប្រេងដូង​ចូល​បើកភ្លើង​ក្នុង​កម្រិត​ល្មម​។ បន្ទាប់មក​ដាក់​ទឹកឃ្មុំ និង​ប្រេង​អូ​លីវ​ហើយ​កូរ​វា​ឱ្យ​សព្វ​។ ពេល​វា​ក្ដៅ​ហើយ​ដក​ចេញពី​ចង្ក្រាន និង​ទុក​វា​ឱ្យ​ត្រជាក់​។ បន្ទាប់មកទៀត ពេល​វា​ត្រជាក់​ហើយ យក​វា​មក​លាប​លើ​ស្លាកស្នាម​ទាំងនោះ​រយៈពេល ២០ នាទី​។​

​    ​ទឹក​ដែល​នៅសល់​ទុក​ក្នុង​ដប​មាន​គំរប​ទុក​ប្រើ​ទៀត​។ ត្រូវ​ប្រើ​វា​រៀងរាល់ថ្ងៃ​ព្រឹកល្ងាច ត្រឹមតែ ៣០ ថ្ងៃ​អ្នកនឹង​ឃើញ​លទ្ធផល​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់