adverise with khmeread 1

កុំ​ហាម​ក្មេង​ពី​បច្ចេកវិជ្ជា​! ត្រូវ​តម្រង់ទិស​ពួកគេ​ឱ្យ​ទាញ​ប្រយោជន៍​ពី​បច្ចេកវិជ្ជា​យ៉ាង​ដូច្នេះ​វិញ​

    ​សឹងតែ​គ្រប់ពេល គឺ​នៅពេលដែល​បច្ចេកវិជ្ជា​ថ្មី​ត្រូវបាន​ដាក់ឱ្យ​មនុស្ស​ប្រើប្រាស់ គេ​តែង​ឃើញ​ផលប៉ះពាល់​មួយចំនួន​ដូចជា ធ្វើឱ្យ​មនុស្ស​ផ្លាស់ប្តូរ​ទម្លាប់ និង​អត្ត​ច​រិ​ក​របស់​ពួកគេ ជាពិសេស​គឺ​ក្មេងៗ​តែម្តង​។​

​    ​ទោះយ៉ាងណា អ្នកជំនាញ​ខាង​ជំងឺ​កុមារ​នៅឯ​សាកលវិទ្យាល័យ University of Michigan គឺ​លោកស្រី​សាស្ត្រាចារ្យ Jenny Radesky បាន​និយាយថា លោកអ្នក​មិនគួរ​ហាមឃាត់​ក្មេង​ពី​ការប្រើប្រាស់​បច្ចេកវិជ្ជា​នោះទេ​។ ផ្ទុយទៅវិញ ឪពុកម្តាយ​ទាំងអស់​គួរឱ្យ​ក្មេង​ប្រើប្រាស់​បច្ចេកវិជ្ជា​ជា​ឧបករណ៍​ទំនាក់ទំនង និង​បង្កើត​ច្នៃប្រឌិត​វិញ​។​

​    ​* ខាងក្រោម​នេះ​គឺជា​ការណែនាំ​របស់លោក​ស្រី​សាស្ត្រាចារ្យ នៅពេល​លោកអ្នក​បង្រៀន​កូនៗ​ជាមួយ​បច្ចេកវិជ្ជា​។​

​    ​១. បច្ចេកវិជ្ជា​មិនមែន​ប្រើ​សម្រាប់តែ​ការកម្សាន្ត​មួយ​មុខ​នោះទេ ឪពុកម្តាយ​គួរ​ស្វែងរក​វិធី​ផ្សេងៗ​ដូចជា​ការជជែក​គ្នា​តាម​អន​ឡាញ ដែល​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ​ចំពោះ​មនុស្ស​គ្រប់​វ័យ ជាពិសេស​ក្មេងៗ​ត្រូវការ​ឪពុកម្តាយ​របស់​ពួកគេ​ដើម្បី​ជួយ​ខ្លួន​ឱ្យ​យល់​ពី​វា​។ មួយទៀត​គឺ​ប្រើប្រាស់​បច្ចេកវិជ្ជា​សម្រាប់​ការបង្កើត​ថ្មី និង​ស្វែងយល់​ទាំងអស់គ្នា ដោយ​អនុញ្ញាតឱ្យ​ក្មេង​ថតរូប ថត​វីដេអូ ឬក៏​ចម្រៀង ដែល​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​ពួកគេ​ដុះ​គំនិត​ថ្មី​។​

​    ​២. អ្នកស្រី​សាស្ត្រាចារ្យ​បាន​ណែនាំ​ឱ្យ​ឪពុកម្តាយ​ជ្រើសរើស​កម្មវិធី​ដែល​ផលិត​ដោយ Sesame Workshop និង PBS Kids ជាដើម ដែល​វេ​ប​សាយ​ទាំងពីរ​នេះ​រចនា​កម្មវិធី​ឡើង​គឺ​ដើម្បី​បំពេញតម្រូវការ​របស់​ក្មេងៗ និង​អាណាព្យាបាល​។​

​    ​៣. ត្រូវ​ស្វែងរក​ពេលវេលា​ដើម្បី​មានឱកាស​លេង​ជាមួយ​កូនៗ ឬក៏​ជជែក​លេង​ជាមួយ​ពួកគេ​។​

​    ​៤. ឪពុកម្តាយ​គួរ​ជ្រើសរើស​វីដេអូ ឬ​កម្មវិធី​ណា​ដែល​ស័ក្តិសម​សម្រាប់​កូនៗ​ជាជាង​ឱ្យ​ពួកគេ​ជ្រើសរើស​ដោយ​ខ្លួនឯង​។ ឪពុកម្តាយ​ជាម​នុស្ស​ដ៏​ពិសេស​បំផុត​ដែល​ដឹង​ពី​រប​ស់ណា​មិនល្អ​សម្រាប់​កូនៗ​របស់​ពួកគេ​ក្នុងអំឡុង​វ័យ​លូតលាស់​។​

​    ​៥. ឪពុកម្តាយ​មិនត្រូវ​មាន​អារម្មណ៍​រង​សម្ពាធ​ទេ​ក្នុង​ការណែនាំ​កូន​ឱ្យ​ស្គាល់​បច្ចេកវិជ្ជា​នៅ​អាយុ​តាំងពី​តូចក្រូចឆ្មា ព្រោះ​ធ្វើ​នេះ​គឺ​ដើម្បីឱ្យ​ពួកគេ​តាម​ទាន់​ការប្រកួតប្រជែង​ខាង​បច្ចេកវិជ្ជា​សម័យ​ទំនើប​នេះ​។​

​    ​* តើ​លោកអ្នក​ត្រូវ​កត់សម្គាល់​កម្មវិធី​អប់រំ​ល្អ​សម្រាប់​កូនៗ​យ៉ាងដូចម្តេច​?

​    ​១. ចៀសវាង​កម្មវិធី​ណា​ដែល​ធ្វើឱ្យ​កូនៗ​របស់លោក​អ្នក​អសកម្ម​។ ផ្ទុយទៅវិញ ជ្រើសរើស​កម្មវិធី​ណា​ដែល​ធ្វើឱ្យ​ក្មេងៗ​ពិចារណា និង​បញ្ចេញ​សកម្មភាព​។​

​    ​២. ចៀសវាង​កម្មវិធី​ណា​ដែលមាន​សំឡេង​រំខាន​ច្រើន​ដូចជា កញ្ចែ និង​កណ្តឹង​។ ផ្ទុយទៅវិញ ស្វែងរក​កម្មវិធី​ណា​ដែល​ជួយ​ក្មេង​បញ្ចេញ​សកម្មភាព​ជាមួយ​ដៃ​ឱ្យបាន​ច្រើន​បន្តិច​។​

​    ​៣. ចៀសវាង​កម្មវិធី​ណា​ដែល​មិនមាន​ប្រភព​រៀន​ដ៏​មាន​ឥទ្ធិពល​។ ផ្ទុយទៅវិញ ស្វែងរក​កម្មវិធី​ណា​ដែលមាន​សកម្មភាព​ក្នុងសង្គម​ដូចជា​ការសន្ទនា ការប្រកួតប្រជែង និង​ការពិភាក្សា​ជាដើម​។​

​    ​៤. ចៀសវាង​កម្មវិធី​ណា​ដែល​ប្រាប់​កូនៗ​របស់​លោកអ្នក​ឱ្យដឹង​ចម្លើយ​ស្រាប់ៗ​។ ផ្ទុយទៅវិញ ជ្រើសរើស​កម្មវិធី​ណា​ដែល​ប្រើ​តម្រុយ​ដើម្បី​ជួយ​ក្មេងៗ​ឱ្យ​ស្វែងរក​ព័ត៌មាន​ថ្មី​ដោយ​ខ្លួន​ពួកគេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់