adverise with khmeread Untitled 1

អត់​ដែល​ដឹង​សោះ​! ចង់ដឹងថា iPhone ជ្រាប​ទឹក​ខូច​កម្រិតណា​ហើយ​នោះ ឆែក​មើល​កន្លែង​ទាំងនេះ​

    ​ក្រុមហ៊ុន Apple បាន​បង្កើត​កន្លែង​ពិ​សេសមួយ​សម្រាប់​ពិនិត្យមើល​កម្រិត​ខូច​ដោយ​ជ្រាប​ទឹក​នៅលើ​គ្រប់ iPhone ទាំងអស់ មិន​ថា​ស៊េរី​ចេញ​ដំបូង​គេ​នោះឡើយ​។ 

​    ​គ្រប់ iPhone ទាំងអស់​សុទ្ធតែ​មា​នក​ន្លែ​ង​ប្រាប់​អំពី​កម្រិត​ខូច​ដោយ​ជ្រាប​ទឹក​មិន​ថា​ជា​ប្រភេទ​ទូរស័ព្ទ 3G ឬ iPhone 7 នោះឡើយ​។ 

​    ​កន្លែង​ដែល​ត្រូវ​ពិនិត្យមើល​គឺ​៖
​    ​១. iPhone 5 មើល​កន្លែង​ដោត​ស៊ីម​កាត​
​    ​២. iPhone 3GS និង iPhone 4S មើល​កន្លែង​ដោត​សាក​ថ្ម​
​    ​៣. iPhone ដទៃទៀត គឺ​ពិនិត្យមើល​រន្ធ​ដោត​កាស​

​    ​* របៀប​ពិនិត្យ​
​    ​យក​ពិល​បញ្ចាំង​ចូល​រន្ធ​ដោត​ទាំងបី​កន្លែង​ដូច​បាន​រៀបរាប់ បើ​ឃើញ​មាន​ពណ៌​ផ្កាឈូក ឬ ក្រហម នោះ​បានន័យថា ទូរស័ព្ទ​របស់លោក​អ្នក​កំពុង​ខូច​ដោយសារ​ជ្រាប​ទឹក​បណ្តើរៗ​ហើយ​។​

​    ​ដោយឡែក​សម្រាប់​ទូរស័ព្ទ Samsung វិញ​ពុំមាន​កន្លែង​ពិនិត្យមើល​ដូច iPhone ទេ ប៉ុន្តែ​អាច​ពិនិត្យ​ដឹងថា​ថ្ម​ជ្រាប​ទឹក​ខូច​កម្រិតណា​បាន តាមរយៈ​កន្លែង​ដូច​បង្ហាញ​ក្នុង​សញ្ញា​ព្រួញ​។ វិធី​ពិនិត្យ​គឺ​ដូចគ្នា​នឹង iPhone ដែរ គឺ​យក​ពិល​បញ្ចាំង​លើ​បន្ទះ​រលោង​មួយ​នៅលើ​ថ្ម Samsung បើ​វា​បង្ហាញ​ពណ៌​ក្រហម ឬ ផ្កាឈូក បានន័យថា ថ្ម​នោះ​កំពុង​ខូច​ដោយ​ជ្រាប​ទឹក​បណ្តើរៗ​ហើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់