adverise with khmeread 1

បង្គន់​ជប៉ុន​អស្ចារ្យ​យ៉ាងនេះ មាន​ប៊ូ​តុង​ចុច​ម៉ាស្សា​គូថ​ទៀត​!!!

    ​នៅពេល​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជា​លើកដំបូង មនុស្ស​ជាច្រើន​ងាយ​លង់​នឹង​វប្បធម៌​ដ៏​សម្បូរបែប និង​របស់​ស្រស់ស្អាត​គ្រប់​ទីកន្លែង​នៅ​ជប៉ុន​ណាស់ ប៉ុន្តែ​មាន​របស់​មួយ​ដែល​អ្នកដំណើរ​កម្សាន្ត​តែងតែ​និយាយ​តៗ​គ្នា​នៅពេល​ពួកគេ​ត្រឡប់មកផ្ទះ​វិញ នោះ​គឺ​ការ​លាន់មាត់​និយាយ​យ៉ាង​ដូច្នេះ "​ហើយ​ចុះ​បង្គន់​នៅ​ជប៉ុន​អី​ក៏​អស្ចារ្យ​ម្ល៉េះ​!"​។​

​    ​បង្គន់​នៅ​ប្រទេស​ជប៉ុន​ពិតជា​ពិសេស​ខ្លាំងណាស់ ព្រោះ​វា​មាន​ប៊ូ​តង់​សម្រាប់​ចុច​ម៉ាស្សា​គូថ ជាពិសេស​គឺ​កន្លែង​អង្គុយ​ដ៏​កក់ក្តៅ​តែម្តង ដែល​វា​ត្រូវបាន​រចនា​ឡើង​សម្រាប់​ខែរងា​។ បង្គន់​ដ៏​ទំនើប​នេះ​មិនមែន​មានតែ​នៅផ្ទះ​ឯកជន​នោះទេ ប៉ុន្តែ​នៅ​ទីសាធារណៈ​ក៏មានដែរ​។​

​    ​បុគ្គលិក​នៅ​ប្រទេស​ជប៉ុន​ជាច្រើន​បាន​សារភាពថា ពួកគេ​បាន​លួច​ពេល​ក្នុង​ការងារ​មួយចំនួន​ដើម្បី​ដេក​នៅក្នុង​បង្គន់ ព្រោះ​បង្គន់​ប្រភេទ​នេះ​គឺ​កក់ក្តៅ​ដូច​នៅផ្ទះ និង​បើក​ឱ្យ​មនុស្ស​ទូទៅ​ប្រើប្រាស់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់