adverise with khmeread 1

ជួប​បុរស​មហា​សំណាង​! អាយុ​ទើប ៣៨ ឆ្នាំ​សោះ ធ្វើដំណើរ​បាន ១៩៨ ប្រទេស​ហើយ

    ​អ្នកកាសែត និង​និពន្ធ​ន័​រ​វែ​ស លោក Gunnar Garfors បានធ្វើ​ដំណើរ​ជិត ២០០ ប្រទេស​ហើយ នៅ​វ័យ​ត្រឹម ៣៨ ឆ្នាំ​។ 

​    ​លោក​កើត​នៅ​ឆ្នាំ ១៩៧៥ នៅ​ទីក្រុង Hammerfest ប្រទេស​ន័​រ​វែ​សភាគ​ខាងជើង​។ គាត់​ជា​កូនប្រុស​ច្បង​ក្នុងចំណោម​បងប្អូន​បង្កើត ៧ នាក់​។ តាំងពី​កុមារភាព​មក រូបគាត់​ចង់​ក្តោប​ក្តាប់​ពិភពលោក​ទាំងមូល ហើយ​ក៏បាន​ប្តេជ្ញាចិត្ត​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ឱ្យបាន​គ្រប់​ប្រទេស​។ 

​    ​Gunnar Garfors គ្រង​កំណត់ត្រា​ពិភពលោក Guinness សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់​ទ្វីប ៥ ក្នុងពេល​តែមួយ​ថ្ងៃ និង គ្រង​កំណត់ត្រា​ពិភពលោក​សម្រាប់​ការធ្វើដំណើរ ១៩ ប្រទេស​ក្នុងពេល ២៤ ម៉ោង​ផងដែរ​។ លោកអ្នក​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា​តើ​គាត់​រកលុយ​ធ្វើដំណើរ​បាន​យ៉ាងដូចម្តេច​?

​    ​គាត់​ជា​អ្នកនិពន្ធ​ដែល​អាច​រកលុយ​បាន​គ្រប់គ្រាន់​សម្រាប់​ការធ្វើដំណើរ​ជុំវិញ​ពិភពលោក​។ គាត់​បានធ្វើ​ដំណើរ​បាន ១៩៨ ប្រទេស នៅ​វ័យ​ត្រឹម ៣៨ ឆ្នាំ ដូច្នេះ​គ្មានអ្វី​ឆ្ងល់​ទេ​ដែលថា គ្រប់គ្នា​ឆ្ងល់​ពី​ប្រភព​ចំណូល​របស់គាត់​។ លោក Gunnar Garfors និយាយថា ការធ្វើដំណើរ​មិនមែនជា​ចំណង់​ចំណូលចិត្ត​របស់គាត់​ទេ វា​គ្រាន់តែ​ជាការ​លំហែ​របស់គាត់​ប៉ុណ្ណោះ​។ ចំណង់​ចំណូលចិត្ត​របស់គាត់​គឺ​ការងារ​។ ដោយ​ធ្វើការ​ជានា​យក​ប្រតិ​ប​តិ្ត អនុប្រធាន និង​ប្រធាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​របស់​ន័​រ​វែ​ស លោក Gunnar Garfors តែង​រក​ពេលទំនេរ​ដើម្បី​សរសេរ​អត្ថបទ​អំពី​គំនិត​ថ្មីៗ​ឱ្យ​ប្រទេស​ចំនួន ៥ ឯណោះ​។ នេះហើយ​ជា​ប្រភព​ចំណូល​របស់គាត់​។ 

​    ​ភាព​វ័យឆ្លាត​របស់គាត់​អាច​នឹងធ្វើ​ឱ្យ​យើង​គ្រប់គ្នា​សុំ​ខ្លាច​គាត់​។ គាត់​យល់ច្បាស់​ពី​ល្វែង​ម៉ោង​ខុសៗ​គ្នា​តាម​តំបន់​យ៉ាង​ច្បាស់លាស់ និង​អាច​ទៅលេង​អាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិក​ខាងជើង និង​អាមេរិក​ខាងត្បូង ដោយ​ចំណាយពេល​ត្រឹមតែ ២៨ ម៉ោង និង ២៥ នាទី​ប៉ុណ្ណោះ​។ តើ​អ្នក​អាច​ស្រមៃ​ដល់​បានទេ​ចំពោះ​រឿងនេះ​? គាត់​ក៏​អះអាង​ផងដែរ​ថា បាន​ជិះ​យន្តហោះ​ចំនួន​ជាង ៣.៥០០ ជើង​ដើម្បី​ទៅដល់​កន្លែង​ទាំងអស់នោះ ដោយ​ចំណាយពេល​តិច​បំផុត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់