ភ្នំពេញ ៖ ករណីជនជាតិបរទេសដេកស្លាប់ម្នាក់ទៀតកាលពីវេលាម៉ោង១ និង៤៥នាទី ថ្ងៃ២៥ តុលា ឆ្នាំ២០១៦ម្សិលមិញ នៅបន្ទប់៥៥៥ជាន់ទី៥សណ្ឌាគារ ឡឺក្រែនមេគង្គ ទីតាំងលេខ២៥៣ កែង២៥៥ ផ្លូវព្រះស៊ីសុវត្តិ ក្រុម៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះ POLLIDORO ALAIN ភេទប្រុស ឆ្នាំកំណើតថ្ងៃ២៩ សីហា ឆ្នាំ១៩៦ ៩ជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ 13DC01234 មុខរបរទេសចរណ៍ស្នាក់នៅសណ្ឌាគារខាងលើ។
ប៉ូលិសបន្តថា ជនរងគ្រោះចូលស្នាក់ថ្ងៃ២៤ តុលា ឆ្នាំ២០១៦ លុះដល់ម៉ោងកើតហេតុខាងលើពុំឃើញចុះក្រោមខាងសណ្ឌាគារបានឡើងទៅមើលទើបដឹងស្លាប់ក៏រាយការណ៍ឱ្យសមត្ថកិច្ច។
បន្ទាប់ពីធ្វើកោសល្យពិច្ឆ័យ សមត្ថកិច្ចសន្និដ្នានថា ជនជាតិបារាំងរូបនេះស្លាប់ដោយគាំងបេះដូង។ សពដំកល់វត្តស្ទឹងមានជ័យ។
គួររំលឹកថា មានបុរសជនជាតិញូហ្សឺឡែនត្រូវបានគេដឹងដេកស្លាប់ក្នុងសណ្ឋាគារ អង្គរអន្តរជាតិ ស្ថិតនៅផ្លូវលេខ១៤៧ ក្រុម៣ ភូមិ៧ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦កន្លះល្ងាច ថ្ងៃទី២៤ តុលា ឆ្នាំ២០១៦។
ប៉ូលិសមូលដ្ឋានបាន្យដឹងថា ជនរងគ្រោះឈ្មោះ ADAMS CHRISTOPHER JAMES អាយុ៣៤ឆ្នាំ ជនជាតិញូហ្សឺឡែន ជាភ្ញៀវទេសចរណ៍កាន់លិខិតឆ្លងដែនលេ ១១១៧៥៧៣៩ ។
ប៉ូលិសបន្តថា បន្ទាប់ពីទទួលព័ត៌មានពីម្ចាស់សណ្ឋាគារ អង្គរអន្តរជាតិ ថា មានភ្ញៀវទេសចរណ៍ជនជាតិញូហ្សឺឡែនដេកស្លាប់ សមត្ថកិច្ចចម្រុះបានចុះទៅធ្វើកោសល្យពិច័យរួចបញ្ជាក់ថា ស្លាប់ដោយសារគាំងបេះដូងរួចដឹកសពទៅតម្កល់នៅពេទ្យរុស្ស៊ី៕
