adverise with khmeread 14874969 1157357287684478 1696914078 n

ស្គាល់​អត្តសញ្ញាណ​នារី​ដែលស្លាប់​ក្នុងផ្ទះ​សំណាក់ "អូ​យេ​ស​" ចំណែក​ឃាតករ​ មានតម្រុយតាម​កាមេរ៉ា​សុវត្ថិភាព

    ​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ត្រូវ​ឃាតករ​ច្របាច់ក​សម្លាប់​ត្រូវបាន​គេ​ដឹង​នៅ​ម៉ោង​១១​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៥ ​តុលា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ "អូ​យេ​ស​" នៅ​បន្ទប់​C20 ជាន់​ទី​៣ ផ្ទះ​លេខ​១៧ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ឥឡូវ​ស្គាល់​អត្តសញ្ញាណ​ហើយ។​

    ប៉ូលិស​និយាយថា នារី​រងគ្រោះ​ឈ្មោះ អាង វណ្ណា អាយុ​២២​ឆ្នាំ បម្រើការ​នៅ​ខារ៉ាអូខេ​ហេង​ហេង ស្នាក់នៅ​ផ្ទះជួល​ម្តុំ ​DN សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក មាន​ស្រុកកំណើត​នៅ​ភូមិ​ស្នាយ​ពល ឃុំ​រកា ស្រុក​ពារាំង  ខេត្តព្រៃវែង។​

    សព​ត្រូវបាន​ប៉ូលិស​ប្រគល់ឱ្យ​បងស្រី​បង្កើត​របស់​នាង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​នា​ព្រឹក​ថ្ងៃទី​២៦ ​តុលា​នេះ​រួចហើយ។​

    គួររំលឹកថា នៅវេលា​ម៉ោង​៤​​ និង​៤០​នាទី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ មាន​បុរស​វ័យ​ប្រហែល​៣២​ឆ្នាំ​ម្នាក់ ស្លៀកពាក់​ស៊ីវិល ពាក់អាវ​សាច់​ក្រណាត់​ដៃ​វែង ពណ៌​ក្រហម​ក្រឡា​ការ៉ូ ខោ​ពណ៌​ខ្មៅ​ជើងវែង បានមក​ជួល​បន្ទប់​ផ្ទះសំណាក់​ពី​ឈ្មោះ ហ៊ី​ប សៅ​ហ៊ី ដែលជា​អ្នកគ្រប់គ្រង រួច​ក៏​ឡើងទៅ​បន្ទប់​កើតហេតុ​បាត់ទៅ​។​

    ប៉ូ​លិ​សបាន​ឱ្យដឹងថា លុះដល់​វេលា​ម៉ោង​៥​ល្ងាច ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​អាយុ​ប្រហែល​២៥​ឆ្នាំ ជិះ​ម៉ូតូឌុប​មិន​ចាំ​ម៉ាក​មក​ឈប់​មុខផ្ទះ​សំណាក់ រួច​ក៏​ដើរ​ឡើង​ទៅជា​ន់ទី​៣​បាត់​រហូត​។​

    ប៉ូលិស​បន្តទៀតថា នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ នារី​ម្នាក់​ឈ្មោះ ស្រី នាង ដែលជា​អ្នក​បោសសំអាត​បន្ទប់​បាន​ទៅ​គោះទ្វារ​ហៅភ្ញៀវ តែ​មិន​ឆ្លើយតប ក៏​នាំគ្នា​ទៅយក​សោ​បន្ទប់​ចាក់​មើល ស្រាប់តែ​ឃើញ​នារី​រងគ្រោះ បាន​ដេកស្លាប់​បាត់ទៅហើយ​ទាំង​ខ្លួន​អាក្រាតកាយ និង​មាន​ឈាម​ប្រឡាក់​លើ​ពូក​ទៀតផង រួច​ក៏​រាយការណ៍​ប្រាប់​សម​ត្ត​កិច្ច​តែម្ដង​។​

    បន្ទាប់ពី​ពិនិត្យ​សមត្ថកិច្ច​សន្និដ្ឋានថា ជា​ករណី​ច្របាច់ក​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​។​ បន្ទាប់មក​សព​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ ឥឡូវ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ហើយ។​

    ចំណែក​ឃាតករ​វិញ​រហូតមកដល់​ថ្ងៃទី​២៦ ​តុលា​នេះ សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ។ យ៉ាងណាក៏ដោយ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​សមត្ថកិច្ច​នឹង​ចាប់ខ្លួនបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ៕

adverise with khmeread

មតិយោបល់