adverise with khmeread Vidic 1

តើ​នឹង​មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អតីតប្រធានក្រុម​បិសាចក្រហម​ចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម​

​បណ្តា​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម​ជំរុញ​ឲ្យ​លោក Jurgen Klopp ឲ្យ​តាម​ទិញ​កីឡាករ​ខ្សែការពារ Nemanja Vidic ដែល​កំពុង​នៅ​ទំនេរ​គ្មាន​អ្នក​ចែចូវ​។​

​អតីត​ខ្សែការពារ​ក្រុម Machester United កីឡាករ Vidic ដែលជា​កីឡាករ​ធ្លាប់បាន​ចំណាយពេល​ដ៏​ជោគជ័យ​នៅ​ជា​ក្រុម​បិសាច​ក្រហម​អស់​រយៈ ៩ ឆ្នាំ​មុននឹង​ទទួលបាន​តំ​ណែ​ជា​ប្រធាន​ក្រុម​។ ហើយ​កីឡាករ​រូបនេះ​បាន​ចាក​ចេញពី​ទ្រនំ​ចាស់​មួយ​នេះ​ក្នុងនាម​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ទៅកាន់​ទឹកដី​ក្រុម​យក្ស​នៃ​ប្រទេស​អីុតាលី Inter Milan ក្នុង​ឆ្នាំ ២០១៤ កន្លងមក​។​

​ឥឡូវនេះ​គឺ​ឈានចូល​ដល់​រដូវ​កាល​ទី​ពីរ​ហើយ​សម្រាប់​រូបគាត់​ក្នុងប្រទេស​អីុតាលី ដោយ​កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​ត្រូវបាន​ក្រុម Inter Milan មិន​បន្ត​កិច្ចសន្យា​ឲ្យ​រូបគាត់​បន្ត​ស្នាក់អាស្រ័យ​ក្នុង​ទឹកដី​នេះ​ទៀតឡើយ​។

​ខណៈដែល​ក្រុម​ហង្ស​ក្រហម Liverpool សព្វថ្ងៃ​បាន​បង្ខំចិត្ត​ទាំង​តក់ក្រហល់​ក្នុងការ​ស្វះ​ស្វែ​រក​កីឡាករ ក្លឹប​នេះ​បានរ​ត់ទៅ​ខ្ចី​ជើង​កីឡា​ករពី​ក្រុម Cardiff, QPR ហើយ​និង​កីឡាករ​ខ្សែការពារ​ដែល​កំពុងមាន​ទម្រង់​លេង​អន់ Steven Caulker ពី​ក្រុម Southamton ដើម្បី​មក​ជំនួស​តំបន់​ការពារ​ដែល​ញាំញី​ទៅដោយ​បញ្ហា​កីឡាករ​របួស​ស្ទើរតែ​ទាំងស្រុង​។​

​ក្នុងអំឡុង​ពេលនេះ​ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​ក្លឹប​ហង្ស​ក្រហម​កំពុង​រំជើបរំជួល​ជាមួយនឹង​ការចុះហត្ថលេខា​នាំយក​ខ្សែការពារ​ថ្មី​វ័យ ២៤ ឆ្នាំ Caulker ដែល​ទើបតែ​ខ្ចី​ជើង​ពី​ក្រុម Southamton បូករួម​ជាមួយនិង​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន Premier League ប្រាំ​ដង Vidic នៅ​ទំនេរ​ទាត់​ខ្យល់​ទៀត​នោះ ដូច្នេះ​អ្នក​អាច​នឹង​ដឹង​ច្បាស់​ហើយ​ចំពោះ​បញ្ហា​មួយ​នេះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់