adverise with khmeread Sausage

ប៉ា​តេ​វៀតណាម​ផ្ទុក​កន្លាត​និង​ស្រមោច​ផ្អើល​ពេញ​ស្រុកថៃ​

    ​ប៉ាត់​តេ​វៀតណាម (​ថៃ​ហៅថា Moo Yor និង​វៀតណាម​ហៅថា Cha Lua) គឺជា​អាហារ​ពេញនិយម​មួយ ដែល​ថៃ​និយម​យកទៅ​ធ្វើជា​ម្ហូប​នៅ​ថ្ងៃ​បុណ្យទាន​ក្នុង​ខេត្ត Lampang ប៉ុន្ដែ​ស្ត្រី​ម្នាក់នេះ​ទទួលបាន​ប្រូតេអ៊ីន​បន្ថែម​ពី Moo Yor ដោយ​វា​គឺជា​កន្លាត​ធំ​មួយ​ក្នុងនោះ​។​

​    ​ស្ត្រី​មកពី​ខេត្ត Lampang ឈ្មោះ Manow Papawarin គាត់​ត្រៀម​នឹង​ឆា​ប៉ាត់​តេ សម្រាប់​អាហារ​ពេលព្រឹក នៅពេលនោះ​គាត់​បានឃើញ​ប៉ាត់​តេ​នោះ​មាន​កន្លាត​ដ៏​គួរឱ្យ​ខ្ពើម​មួយ​ក្នុងនោះ​។​

​    ​បន្ទាប់មក​លោកស្រី​បាន​ផុស​រូប​ប៉ាត់​តេ​នោះ​ទៅក្នុង​ក្រុម Facebook ឈ្មោះ Lampang City និង​មាន​អ្នក​ចុច​ចែករំលែក​ត​គ្នា​រាប់ពាន់នាក់​។​

​    ​ក្រៅពី​ផុស​រូបនោះ លោកស្រី​បាន​និយាយថា​ប៉ាត់​តេ​នោះ​មាន​ទាំង​ស្រមោច​ទៀតផង​។ ដោយឡែក​គាត់​មិនបាន​បោះ​ប៉ាត់​តេ​នោះ​ចោល​ទេ ដោយនៅ​រង់ចាំ​មន្ត្រី​ជំនាញ​ប្រមូល​ត្រួតពិនិត្យ​សិន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់