adverise with khmeread 14808076 1157373551016185 662412096 o

មួយ​ប្លង់​នេះ​ស​បញ្ជាក់ថា Gigi Hadid មិនត្រូវ​ការ Photoshop ជំនួយ​ក៏​មើលទៅ​ស្អាត​ដែរ​

​    ​គេ​ដឹង​ហើយ​ថា​នាង Gigi Hadid ជាតា​រា​ម៉ូ​ដែល​ដែលមាន​រាង​ស្អាត​រក​កន្លែង​ទើស​គ្មាន ហើយ​កាលពីពេល​ថ្មីៗ​នេះ នាង​បានបញ្ជាក់​ការ​ដែលថា​នាង​ស្អាត​នេះ ដោយ​បង្ហោះ​រូបភាព​ជាមួយ​ឈុត​សម្លៀកបំពាក់​ថ្មី​។​

​    ​តារា​ម៉ូ​ដែល​វ័យ ២១ ឆ្នាំ​ពិតជា​មើលទៅ​ស្រស់ស្អាត​ខ្លាំងណាស់​ជាមួយ​រូបភាព​ផ្សព្វផ្សាយ​ថ្មី​សម្រាប់​ក្រុមហ៊ុន​ផលិត​សម្លៀកបំបាក់ Tommy Hilfiger ដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​នៅក្នុង​រូបភាព​នេះ នាង​បានបង្ហាញ​រាង​ដ៏​ស្តើង​របស់​នាង​ជាមួយ​អាវទ្រនាប់ និង​ខោ​ក្នុង​ពណ៌​ខ្មៅ ខណៈ​នាង​អង្គុយ​នៅ​ពីមុខ​ជញ្ជាំង​ពណ៌​ក្រហម​។ បើ​យើង​ក្រឡេកមើល​ឱ្យ​ច្បាស់ នាង​ជាតា​រា​មួយរូប​ដែល​មិន​ត្រូវការ​កម្មវិធី Photoshop ដើម្បី​ច្នៃ​រូបភាព​ឱ្យ​កាន់តែ​ស្រស់ស្អាត​នោះទេ ខណៈ​នាង​ជា​មនុស្ស​អំណោយផល​ស្រាប់​ទៅហើយ​។​

​    ​នាង Gigi បានធ្វើការ​ជាមួយ​ក្រុមហ៊ុន Tommy Hilfiger ជាច្រើន​ឆ្នាំ​ហើយ​ក្នុងនាម​ជា​អ្នក​តំណាងឱ្យ​ម៉ាក​ផលិតផល​របស់​ក្រុមហ៊ុន​នេះ ហើយ​កាលពីពេល​ថ្មីៗ​នេះ នាង​ថែមទាំង​បាន​បញ្ចេញ​ម៉ាក​ផ្ទាល់ខ្លួន​របស់​នាង​ជាមួយ Tommy Hilfiger ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់