adverise with khmeread Bricked up house 1 600x337

ប្តី​ប្រពន្ធ​សម្បូរ​ទ្រព្យ​ស្តុកស្តម្ភ​នេះ​លែងលះគ្នា ពេល​តុលា​ការឱ្យ​ចែកទ្រព្យ ក៏​សង់​ជញ្ជាំង​ឥដ្ឋ​ខ័​ណ្ឌ​ផ្ទះ​បី​ជាន់​ចែកគ្នា​នៅតែ​ម្តង​!!!

    ​ប្ដី​ប្រពន្ធ​លែងលះគ្នា​មួយគូ​មកពី​រុស្ស៊ី​នេះ​បានចេញ​នៅ​ទំព័រមុខ​កាសែត បន្ទាប់ពី​ពួកគេ​ចែកទ្រព្យ​សម្បត្តិ​ថ្លៃៗ​ជា​ពីរ​ជាមួយនឹង​ជញ្ជាំង​ឥដ្ឋ ធ្វើឱ្យ​អតីត​ប្រពន្ធ​មិនអាច​ឡើងទៅ​ជាន់​ខាងលើ ព្រោះ​ជណ្ដើរ​ត្រូវបាន​ពុះ​ជា​ពីរ​ដោយ​អតីត​ប្ដី​។​

​    ​បន្ទាប់ពី​ការលែង​លះ​លោកស្រី Margarete Tsvitnenko វ័យ ៤៥ ឆ្នាំ និង​អតីត​ប្ដី Sergei បាន​ចែក​ផ្ទះ​បី​ជាន់​របស់​ពួកគេ​ពីរ​ចំណែក​។ ពួកគេ​បាន​តតាំង​ផ្លូវច្បាប់ តាំងពី​ពួកគេ​បែក​គ្នា​ក្នុង​ឆ្នាំ ២០១០ ហើយ​ស្ត្រី​ម្នាក់នេះ​អះអាងថា Sergei បាន​ព្យាយាម​បង្ខំ​នាង និង​កូន​អាយុ ១២ ឆ្នាំ​មិនឱ្យ​ចេញ​ផ្ទះ​អស់​ជាច្រើន​សារ ដោយ​បិទ​ទាំង​ម៉ាស៊ីនកម្ដៅ​អំឡុងពេល​ខែរងារ​ទៀត​។​

​    ​ចាប់តាំងពី​តុលាការ​ចេញ​បញ្ជា​ឱ្យ​ចែកទ្រព្យ​សម្បត្តិ​ជា​ពីរ ខាង​ប្ដី​ភ្លាមៗ​បាន​ហៅ​ជាងសំណង់​មក​សង់​ជញ្ជាំង​តែម្ដង​។​

​    ​អតីត​ប្រពន្ធ​ក៏បាន​ប្ដឹងទៅ​តុលាការ​ដើម្បីឱ្យ​រុះរើ​ជញ្ជាំង​នោះដែរ ប៉ុន្ដែ​អស់​រយៈពេល ៦ ឆ្នាំ​ហើយ​មិនមាន​អ្វី​កើតឡើង​សោះ​។​

​    ​ខណៈដែល​ប្ដី​នាង​ដាក់​កំ​ហឹ​ត​មិន​ឱ្យចូល​ទៅខាង​គាត់ គាត់​មិនបាន​រស់នៅ​ផ្ទះ​នោះទេ ប៉ុន្ដែ​គាត់​ទៅ​រស់នៅ​ផ្ទះ​ប្រពន្ធ​ថ្មី​របស់គាត់​ឯណោះ​ទេ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់