adverise with khmeread Unnamed %281%29

កូនប្រុសមកលេង​ឪពុកនៅភ្នំពេញ​ តែបែរជាមក​ឆក់​ខ្សែភ្លើង​ស្លាប់​នៅកន្លែងឪពុកធ្វើការ

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងគ្រោះ​ឆក់​ខ្សែភ្លើងស្លាប់ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១១ និង ៣០​នាទី បន្ទាប់ពី​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដែល​បាន​កើតឡើង​នៅ​ចំណុច​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​២៦១ ក្រុមទី​១១ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ុ​ល នី ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ និង​ស្រុក កំណើត​ភូមិ​ព្រៃ​ចំការ ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ប្រហែល​មួយ​សប្តាហ៍​ជនរងគ្រោះ​បានមក​លេង​ឪពុក ឈ្មោះ វ៉ិ​ត ម៉ុ​ល អាយុ ៤៧ ​ឆ្នាំ ជនជាតិខ្មែរ ដែល​កំពុង​ម៉ៅការ​សាងសង់​សំណង់​ខាងលើ។​

    លុះ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១១ ​និង​៣០​នាទី ឪពុក​របស់​ជនរងគ្រោះ និង​ក្រុមកម្មករ បានបញ្ចប់​ការចាក់​ប្លង់​សេ​ជាន់​ទី​១ បានរៀបចំ​មូរ​ខ្សែភ្លើង ដោយ​ពុំ បាន​ដក​ឌូ​យ​ចេញពី​ព្រី​ទេ ហើយ​បាន​ពាក់​រមូរ​ខ្សែភ្លើង​ទុក។​

    ពេលនោះ​រមូរ​ខ្សែភ្លើង​បាន​ធ្លាក់​មក​ដី ដែលមាន​ដែក គ្រឿងសំណង់ (ដែក​ស​សៃ​) និង​មានទឹក​សើម​ផង ពេលនោះ​ជនរងគ្រោះ​បាន​ដើរ​លើ​ដែក​ស​សៃ ដោយជើង​ទទេ (គ្មាន​ពាក់​ស្បែកជើង) បណ្តាលឱ្យ​ឆ្លង​ចរន្ត ឆក់​ដួល ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​រុស្ស៊ី ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង។​

    បន្ទាប់ពី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច្ឆ័យ​រួច សព​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើ បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​ភូមិ​ព្រៃ​ចំការ ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្តព្រៃវែង៕

adverise with khmeread

មតិយោបល់