adverise with khmeread 101112 4

ទណ្ឌិត​ជាង ​៥០០ ​នាក់ ត្រូវបាន​លើកលែងទោស​ក្នុងឱកាស​បុណ្យអុំទូក​

    ភ្នំពេញ​ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​២៦ តុលា ២០១៦​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ពិនិត្យ​បញ្ជី​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស។​

    កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ខាងលើនេះ នឹង​ពិនិត្យ​លើ​សំណើ​របស់​គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត​ដែល​បាន​ស្នើសុំ​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ប្រមាណ​ជាង ​៥០០ ​នាក់ ពី​ពន្ធនាគារ​រាជធានី​ខេត្ត​ចំនួន​១៩ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ក្នុងឱកាស​បុណ្យអុំទូក​ខាងមុខនេះ។​

    ប្រជាពលរដ្ឋ​សង្ឃឹមថា ពួកគេ​ចេញពី​ពន្ធនាគារ​វិញ​អាច​នឹង​កែខ្លួន ប៉ុន្តែ​គេ​សង្កេតឃើញថា អ្នក​ដែល​ចេញពី​ពន្ធនាគារ​មួយចំនួន​មិន​កែខ្លួន​សោះ ពិសេស​ចោរលួច ឆក់ ប្លន់ លូក​ហោប៉ៅ ទម្លាក់យោង ។​ល​។ មុខ​ដដែលៗ៕

adverise with khmeread

មតិយោបល់