adverise with khmeread Untitled 1

តារាចម្រៀង Justin Timberlake អាច​ជាប់គុក​ដោយសារ​ថត Selfie នៅ​ជិត​ប្រអប់​បោះឆ្នោត​អាមេរិក​

    ​Justin Timberlake បច្ចុប្បន្ន​ស្ថិតក្រោម​ការស៊ើបអង្កេត​ដោយ​អាជ្ញាធរ បន្ទាប់ពី​ផុស​រូប Selfie ពេល​កំពុង​បោះឆ្នោត​។ នេះ​បើ​យោងតាម​តាម​វេ​ប​សាយ Independent ។​

​    ​ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​អ្នកគាំទ្រ ៣៧ លាន​នាក់​នៅលើ Instagram ដើម្បី​ឱ្យទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ តារាចម្រៀង​ប៉ប​វ័យ ៣៥ ឆ្នាំ​រូបនេះ អាច​នឹងត្រូវ​ចោទប្រកាន់​រំលោភបំពាន​លើ​ច្បាប់​ថ្មី​មួយ នៅ​រដ្ឋ Tennessee ទីកន្លែង​កំណើត​របស់គាត់​។​

​    ​ការរំលោភ​លើ​ច្បាប់បោះឆ្នោត​ត្រូវបាន​ចែងថា បទល្មើស​ស្មើនឹង​កម្រិត​ថ្នាក់ C ហើយ​ត្រូវ​ផាក់ពិន័យ​ឱ្យ​ជាប់ពន្ធនាគារ ៣០ ថ្ងៃ ឬ​ផាក​ជា​ប្រាក់ ៥០ ដុល្លារ ឬ​ទាំងពីរ​។​

​    ​មន្ត្រី​ម្នាក់​មកពី​រដ្ឋ Tnnessee នោះបាន​ប្រាប់​ទៅ​វេ​ប​សាយ TMZ ថា Justin Timberlake គួរតែ​កោតសរសើរ​ដែល​លើកទឹកចិត្ត​អ្នកគាំទ្រ​ឱ្យ​បោះឆ្នោត ហើយក៏​មិនគួរ​កាត់ទោស​គាត់​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត